ដេក​យល់​សប្តិឃើញ​គេ​មក​ប្រាប់​ លេខឆ្នោត លុះចាក់​ត្រូវ​៨០​លានរៀល មេ​សងត្រឹម១០លាន ខឹងប្តឹង​សមត្ថ​កិច្ច​

ខេត្ត​ប៉ៃលិន ៖ ​​ស្ត្រី​​ម្នាក់ជា​​អ្នកលេង​​​ឆ្នោត​ រហូត​ដល់​អស់ប្រាក់​​ជាង​៥០០០​ដុល្លារ​មិន​ធ្លាប់​​ត្រូវ លុះ​ពេ​ល​​ ចុង​ក្រោយ នាង​បាន​​ដេក យ​ល់ស​ប្តិ​ឃើញ​​គេ​មក​​​ប្រាប់​ ឱ្យ​ចាក់​លេខ​​ឆ្នោត​​បន្ត ​ប្រថុយប្រថាន​ សម្រេចចិត្ត​ប្រ​មូល​ លុយកាក់​ ដែល​សេសសល់​ នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន រួម​ជាមួយ​លុយ​​ ដែល​បងប្អូន​ជំពាក់​ មួយ​​ចំនួន ក៏​យក​ទៅ​ទិញ​ឆ្នោត​ទាំង​អស់ ។

ក្រោយ​មក ស្រាប់តែ​លទ្ធផល​ចេញ​​ចំប៉ះ​ចំ​លេ​ខ ដែល​នាង​បាន​ចាក់​នោះ​ ត្រូវ​ទាំងអស់​ ចំនួន​​៨០​លាន​រៀល តែ​នៅ​ពេល​នាង​ចូល​ ទៅ​បើក​លុយ ស្រាប់តែ​មេ​ឆ្នោត​​ សង​ត្រឹមតែ​១០​លាន​រៀល​​ប៉ុណ្ណោះ ដោយនៅ​សល់​ ចំនួន​៧០​​លាន​រៀល​ទៀត ទើប​កើតទុក្ខ​ មិន​សុខចិត្ត ក៏​ដាក់​​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ចាប់​ ឃាត់ខ្លួន​បញ្ជូន​​​តែ​ម្តង ។

បើ​តាម​សម្តី​​ស្ត្រី​ខាងលើឈ្មោះ​ឡាយ សុ​ម៉ា​លី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្ត​បាត់​ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ២​០១៥ ​បានឱ្យ​ដឹង​ថា មេ​​ឆ្នោត​ដ៏​ធំ​ម្នាក់​ឈ្មោះ​នេត្រ សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មិន​ព្រម​​សង​ជំពាក់​លុយ​​ ដែល​នាង​បាន​ចាក់​ឆ្នោត​ត្រូវ​នោះ​ទេ ។ ​​នាង​​បាន​​យល់សប្តិ​ឃើញ​ គេ​មក​ប្រាប់​លេខ​​ឆ្នោត រួច​ចាក់​ត្រូវ​ចំនួន​ ៨០​លាន​រៀល ដោយ​ បាន​វេរ​​លុយ​ពី​ខេត្តបាត់ដំបង​ ឱ្យ​បងប្អូន​ចាក់​​ត្រូវ​នៅ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​២៧ ​តុលា ​​២០១៥ ​កន្លង​មក ត្រូវ​មេ​ឆ្នោត​រូប​នោះ​សង​ត្រឹមតែ​១០​លាន​រៀល​ប៉ុណ្ណោះ ដោយ​និយាយ​ប្រាប់​ថា​ សុំ​ជំពាក់​៧០​លាន​រៀល​សិន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ​រហូត​មក​ដល់​ពេល​នេះ មេ​ឆ្នោត​ខាងលើ​​ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ព្រហ្ម​ ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ ស្នងការ​នគរបាល​ខេត្ត​ ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ទោស​ពីរ​ករណី​ទី​១-បើក​លេងល្បែង​ស៊ីសង​ (​កន្ទុយលេខ​ឆ្នោត​) ខុសច្បាប់​ ​២​-​ករណី​ឆបោក (​ចាក់​ត្រូវ​មិន​ព្រម​សង​) ។

ពាក់ព័ន្ធ​ទៅ​​នឹង​បញ្ហា​ចាប់​មេ​ឆ្នោត​​ម្នាក់​នេះ លោក​ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ ព្រហ្ម​ទណ្ឌ​កម្រិត​ ធ្ងន់​នៃ​ស្នងការ​នគរបាល​ ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល ពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​ទៅ​​នេះ​ថា ជនសង្ស័យ​ករណី​​លេងល្បែង និង​ជំពាក់​ប្រាក់​គេ​ខាងលើ សមត្ថកិច្ច​បាន​រៀបចំ​ កសាង​សំណុំ​រឿង​រួច រាល់​អស់ហើយ ដើម្បី​ចាត់​បញ្ជូន​ទៅ​អយ្យការ​ អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​​​ថា បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​បើក​ល្បែងស៊ីសង​​គ្រប់​ទី​ក​ន្លែ​ង ដោយ​គ្មាន​រំខាន​ ដល់​សមត្ថកិច្ច​ណា​ម្នាក់​នោះ​ឡើយ ​ហើយគេសង្ស័យ​ថា ពួក​ញៀន​ល្បែង​ទាំងនោះ​ ជា​អ្នក​ចិញ្ចឹម​មន្ត្រី​ នគរបាល​យុត្តិធម៌​ទេ​ដឹង បានជា​គ្មាន​ចំណាត់ការ​បែប​នេះ ចំណែក​​បុរស​ខាងលើ​ មិន​ព្រម​សង​លុយ​ថ្លៃ​ឆ្នោត ដោយសារ​មាន​ខ្នង​ធំ​ (​តុលាការ​) នៅ​ពីក្រោយ​ខ្នង ។
ដេក​យល់​សប្តិឃើញ​គេ​មក​ប្រាប់​ លេខឆ្នោត លុះចាក់​ត្រូវ​៨០​លានរៀល មេ​សងត្រឹម១០លាន ខឹងប្តឹង​សមត្ថ​កិច្ច​

ដេក​យល់​សប្តិឃើញ​គេ​មក​ប្រាប់​ លេខឆ្នោត លុះចាក់​ត្រូវ​៨០​លានរៀល មេ​សងត្រឹម១០លាន ខឹងប្តឹង​សមត្ថ​កិច្ច​
ដេក​យល់​សប្តិឃើញ​គេ​មក​ប្រាប់​ លេខឆ្នោត លុះចាក់​ត្រូវ​៨០​លានរៀល មេ​សងត្រឹម១០លាន ខឹងប្តឹង​សមត្ថ​កិច្ច​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត