រថ​យន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​បើក​បុក​ប្តី​ប្រពន្ធ​២នាក់​កំពុងជិះ​ម៉ូតូ​ឌុប​គ្នា​តាម​ផ្លូវរបួស​ធ្ងន់​

ខេត្តស្ទឹងត្រែង​ ៖​ មនុស្ស​២នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​រថយន្ត​បុក​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ វិច្ឆិកា ​នៅ​ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។

​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ខណៈ​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​២​នាក់​ក្នុង​គោលដៅ​ពី​អូរ​ពង់​មាន់​ឡើង​ទៅ​ទីរួមខេត្ត ពេល​ដល់​ចំណុច​ផ្លូវបំបែក ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើកបរ​មក​ពី​ខេត្ត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួសធ្ងន់​តែ​ម្តង​។ ក្រោយ​កើត​ហេតុ​រថយន្ត​បាន​បើក​រត់​គេច​បាត់​ស្រមោល​។

​មន្ត្រី​ចរាច​ណ៍​ជើង​គោក​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​ ម្នាក់​ឈ្មោះ ហាន រ៉ៃ​យ៉ា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ មៅ សុខ​មឿ​ន ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ត្រូវជា​ប្រពន្ធ អ្នក​ទាំង​២​រស់នៅ​ភូមិ​អុំ​ខួង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ​៕