មូលហេតុ និងវិធីសាស្រ្ត ដោះស្រាយ ពេលលោកអ្នក មានអាការៈ ឈាមច្រមុះ.!

សុខភាព៖ ឈាមហូរចេញ ពីរន្ធច្រមុះ ឬឈាមច្រមុះ តែងតែកើតឡើង ចំពោះក្មេង ដែលការហូរឈាម ចេញពីប្រមុះ បែបនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើល ខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែន ជាបញ្ហាធ្ងន់ធ្ងរឡើយ។

មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមាន អាការឈាមច្រមុះ គឺបណ្តាលមកពីសរសៃឈាម រត់នៅត្រង់ភ្នាស់ សាច់ច្រមុះ ដោយសារតែការកើត ជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរចេញមកខាងក្រៅ ខ្លាំងៗពេក ឬអាច បណ្តាលមកពី ការចូលចិត្ត ខ្វេះរន្ធច្រមុះ ឬអាចមកពីអាការចេញ អាកាសធាតុក្តៅខ្លាំង។

ទោះបីជាយ៉ាងណាក្តី ជួនកាលសរសៃឈាម ដែលហូរចេញពីច្រមុះខ្លាំងនោះ ក៏អាចមានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការ ហូរឈាមចេញពីផ្នែក ជ្រៅនៅក្នុងច្រមុះ និងមិនព្រមឈប់ហូរដោយងាយៗឡើយ រហូតទាល់តែចាក់ថ្នាំឃាត់ឈាម ព្រមទាំងស្អំទឹកកកទើបបាត់។ ក៏ប៉ុន្តែអាការបែបនេះ កើតឡើងតែចំពោះមនុស្សវ័យចំណាស់ តែប៉ុណ្ណោះ។

ដោយឡែកនៅពេលដែលអ្នកមានអាការៈបែបនេះ អ្នកគួររកវិធីទប់ស្កាត់ដូចជាៈ

១ អង្គុយឱនមុខចុះ ហើយឈ្ងោកទៅខាងមុខ ដើម្បីឲ្យឈាមហូរស្រក់ចេញមក។

២ ប្រើម្រាមដៃឬ ម្រាមចង្អុលដៃច្របាច់ច្រមុះឲ្យណែនទាំងសងខាង ដោយទ្រាំអត់ដង្ហើម តាមច្រមុះប្រមាណ៥នាទី ដែលត្រូវដកដង្ហើមចេញតាមមាត់វិញ។

៣ ប្រសិនបើមានឈាមចេញច្រើន អ្នកត្រូវរកសំឡីមូរឲ្យណែន រួចញាត់ចូលទៅក្នុងរន្ធច្រមុះ ហើយព្យាយាមច្របាច់ ច្រមុះ ឲ្យបានច្រើនដង លុះត្រាតែបាត់ហូរឈាមចេញមក៕

មូលហេតុ និងវិធីសាស្រ្ត ដោះស្រាយ ពេលលោកអ្នក មានអាការៈ ឈាមច្រមុះ.!