ព្រឹកស្អែក ​សម្តេចតេជោ​ ហ៊ុន សែន​ ទៅចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន​និងកិច្ចប្រជុំពាក់ព័ន្ឋ​នៅម៉ាឡេស៊ី

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលទេ ​តាមការអញ្ជើញរបស់លោក ​ដាតូ ស៊ី្រ ម៉ូដ ណាជីប ​( DATO SRI MOHD NAJIB )​ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​​ នៅវេលាម៉ោង៨​ព្រឹក​ថ្ងៃទី២០ វិច្ឆិកាស្អែកនេះ​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នឹងដឹកនំាគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញ​ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ឋមួយ​ចំនួនដែលនឹងប្រព្រឹត្តទៅ​ពីថ្ងៃទី២០ដល់ថ្ងៃទី២២ វិច្ឆិកា ​២០១៥ ​នៅមជ្ឈមណ្ឌល​តំាងពិព័រណ៍គូឡាឡំាពួរ ។