ផែនការ ៤ ចំណុច សម្រាប់​គម្រោង​សិក្សា​កសាង​ផែនការមេ កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូបង្ហូរទឹក​ភ្លៀង និង​សំណល់​រាវ​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ: ការងារ​ប្រឡាយ​-​លូ គឺជា​ការងារ​អាទិភាព​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​ជន់​លិច​ដោយ​ទឹកភ្លៀង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ និង​អង្គការ JICA បើក​កិច្ចប្រជុំ​គណៈកម្មការ​គ្រ​បប់​គ្រង​និង​ដឹកនាំ​សម្រាប់​គម្រោង​សិក្សា​កសាង​ផែនការមេ​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​ទឹកភ្លៀង និង​សំណល់​រាវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​របាយការណ៍​រីកចម្រើន​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ជាមួយ​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង និង​ដឹកនាំ​គម្រោង​សិក្សា​កសាង​ផែនការមេ កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូបង្ហូរទឹក​ភ្លៀង និង​សំណល់​រាវ​ក្នុង​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ​សូម​ដាក់​ទិសដៅ​ចំនួន ៤ ចំណុច ៖ ១-​បន្ស៊ី​គ្នា​រវាង​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ ជាមួយ​ផែនការ JICA ដើម្បី​ដាក់ចេញ​ជា​ផែនការមេ​មួយ សម្រាប់​អភិវឌ្ឍន៍​។ ២-​បន្ត​កិច្ច​ការស្តារ កែលម្អ ប្រព័ន្ធ​ប្រឡាយ​-​លូ ព្រមទាំង​យកមក​វិញ​នូវ​ផ្លូវ​អម​សងខាង​នៃ​ប្រឡាយ​នានា​។ ៣-​ធ្វើការ​កែសម្រួល និង​ស្ថាបនា​ឡើងវិញ​នូវ​ស្ថានីយ៍​បូមទឹក​នានា ដើម្បី​ព​ន្លឿ​ន​ការ​បូម​ឱ្យបាន​ឆាប់រហ័ស និង​៤-​រៀបចំ​អាង​ស្តុក​ទឹក និង​សំណល់​រាវ​ឱ្យ​បានល្អ ដោយ​ត្រូវ​ស្ថាបនា​ជា​អាង​ប្រព្រឹត្តិកម្ម​នៃ​សំណល់​រាវ​។​

​លោក​អភិបាល​បន្តថា យើង​រំពឹងថា​ឆ្នាំក្រោយ សាលា​រាជធានី​ភ្នំពេញ​នឹង​អាច​កាត់បន្ថយ​បាន​យ៉ាង​លឿន​នូវ​ការ​ជន់​លិច​ទឹកភ្លៀង និង​បញ្ហា​ស្ទះលូ​នានា សូម​ចូលរួម​ឱ្យ​អស់ពី​លទ្ធភាព​ទាំងអស់គ្នា ដើម្បី​អនាគត​រាជធានី​ភ្នំពេញ​របស់​យើង​៕​