រថយន្ត​វី​អាយ​ភី បើក​បុក​ក្មេងស្រី​សិស្សសាលា​កំពុង​ជិះ​កង់​បណ្តាល​ឲ្យ​ស្លាប់​

ពោធិ៍សាត់: ក្មេងស្រី​សិស្សសាលា​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ខ​ណះ​កំពុង​ជិះកង់​តាមផ្លូវ ត្រូវ​រថយន្ត​វី​អាយ​ភី ដឹក​អ្នកដំណើរ​បើក​បុក​​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០៤.២០៥ ស្ថិតក្នុង​ភូមិ​ស្នាយ​ទោល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ផល លក្ខិណា អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.ឃុំ​កើតហេតុ​។ តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ បាន​​ឃើញ​រថយន្ត វី អាយ ភី ដឹក​អ្នកដំណើរ​មួយគ្រឿង​ម៉ាក ហ្វ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ2W-8596 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​​ដល់​ចំណុច​ខាងលើ បាន​បុក​ក្មេងស្រី​សិស្សសាលា កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា​ពេញទំហឹង រួច​អូស​ជាច្រើន​ម៉ែត្របណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​ក្រោយពី​បាន​បើករថយន្ត​បង្ក ឲ្យ​មាន​អ្នកស្លាប់ រួចមក​អ្នកបើកបរ​បាន​ចុះ​គេចខ្លួន ។ភ្លាម​នោះគេ​បានឃើញ កម្លាំង​សមត្ថកិច្ច​បាន​ចុះ មក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ និង​វាស់វែង រួច​យក​វត្ថុតាង ទា​ណង​អស់​ទៅ​រក្សាទុក  ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​រីឯ​សាកសព​បានប្រគល់​ឲ្យ​ក្រុម​សាច់ញាតិ​យ​ទៅធ្វើ​​បុណ្យ​៕

រថយន្ត​វី​អាយ​ភី បើក​បុក​ក្មេងស្រី​សិស្សសាលា​កំពុង​ជិះ​កង់​បណ្តាល​ឲ្យ​ស្លាប់​