ក្លឹបបាល់ទាត់ Omiya Ardija បង្វឹកកីឡាករ U-15 កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបាន បង្រៀនបាល់ទាត់ រយៈពេលខ្លីមួយ ដល់ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង និងគ្រូ បង្វឹក បាល់ទាត់ បង្គោលតាមក្លឹបនានាអស់ រយៈពេល២ថ្ងៃកន្លងមក ក្លឹបបាល់ទាត់ Omiya Ardija ល្បីល្បាញមួយក្នុង ប្រទេសជប៉ុនក៏ បានបន្តទៅធ្វើការហ្វឹកហាត់ ថែមទៀតដល់កីឡាករ U-15 ជម្រើសជាតិកម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសា លាបាល់ទាត់ជាតិទន្លេបាទី ។

ព្រឹត្តិការណ៍ខាងលើនេះ រៀបចំដោយក្រុមហ៊ុនជប៉ុន Global Football Soriya Co.,Ltd បានសហការជាមួយក្លឹប បាល់ទាត់ដ៏ល្បីល្បាញ គឺក្លឹបបាល់ទាត់ Omiya Ardija ដែលជាការឧបត្ថម្ភធំពី J.League និងមូលនិធិជប៉ុន ។  
លោក Toshiyuki Akimoto បានមានប្រសាសន៍ថា វគ្គនេះក្នុងគោលបំណងជំរុញ និងបណ្តុះបណ្តាលធនធានកីឡា គាំទ្រក្នុងការពង្រឹងសមត្ថភាពដល់កីឡាករ U-15 ជម្រើសជាតិកម្ពុជាដែលត្រូវត្រៀមខ្លួនចូលរួមការប្រកួត SEA Games ឆ្នាំ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ ។

កីឡាករល្អៗរបស់ជប៉ុន ដូចជាកីឡាករ ហុងដា បានចំណាយហ្វឹកហាត់ខ្លួនឯងដោយរត់ចម្ងាយ ២០ក្នុងថ្ងៃជារៀងរាល់ ឆ្នាំ ហើយរយៈពេលជាង១០ ឆ្នាំនេះធ្វើឲ្យការខិតខំរបស់លោកបានទទួលបានភាពជោគជ័យក្នុងជីវិត ។

លោកបានបន្តថា សម្រាប់ការហ្វឹកហាត់នាពេលនេះដំបូង យើងត្រូវបង្រៀនពីរបៀបប៉ះបាល់ បណ្តើរបាល់ រក្សាលំនឹង បាល់ របៀបបញ្ជូនបាល់ឲ្យគ្នាទៅវិញទៅមក របៀបការពារ និងរបៀបប្រយុទ្ធ នៅលើទីលាន ថែមទាំងទិកនិក យុទ្ធ សាស្រ្តជាច្រើនទៀត ចំណែកឯពេលយប់វិញ លោកហ្វឹតហាត់តាមរយៈវីដេអូនៃការប្រកួតនានាដល់កីឡាករ U-15 ជម្រើសជាតិកម្ពុជា ។

ជាពិសេសនៅក្នុងកីឡាបាល់ទាត់តែម្តង និងការចូលរួមចំណែក ដើម្បីជួយដល់វិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេស កម្ពុជា ដោយគ្រូបង្វឹកក្លឹបបាល់ទាត់ Omiya Ardija មានបទពិសោធន៍ជាច្រើនឆ្នាំដូចជា លោក Takeyuki Okmoto, លោក Haruki Nishimura, លោក Yuya Takahashi និងរូបលោកតែម្តង ៕

ក្លឹបបាល់ទាត់ Omiya Ardija បង្វឹកកីឡាករ U-15 កម្ពុជា

ក្លឹបបាល់ទាត់ Omiya Ardija បង្វឹកកីឡាករ U-15 កម្ពុជា

ក្លឹបបាល់ទាត់ Omiya Ardija បង្វឹកកីឡាករ U-15 កម្ពុជា