សិស្សានុសិស្សក្រីក្រ អង្គការដើម្បី ភាពញញឹមនៃកុមារ ទទួលបានអំណោយ កង់ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយលើកស្ទួយ ការអប់រំនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបរិច្ចាគកង់ចំនួន៥០គ្រឿង និងមួកសុវត្ថិភាព ចំនួន៥០គ្រឿង ជូនដល់សិស្សានុសិស្សក្រីក្រ នៃអង្គការដើម្បីភាពញញឹម នៃកុមារសម្រាប់ឆ្នាំ សិក្សា ២០១៥-២០១៦ ដែលនេះ ជាឆ្នាំទីបីហើយសម្រាប់ ការបរិច្ចាគកង់ និងមួកសុវត្ថិភាព ជារួមក្រុមហ៊ុនបាន បរិច្ចាគកង់ចំនួន៣៥០គ្រឿង និងមួកសុវត្ថិភាពចំនួន៣៥០ ជូនដល់សិស្សានុសិស្សក្រីក្រ នៃអង្គការដើម្បី ភាពញញឹមនៃកុមារ។

ការបរិច្ចាគនេះ ជួយលើកទឹកចិត្តឲ្យសិស្សានុសិស្ស ទៅសាលារៀនទៀងទាត់ និងទាន់ពេលវេលា ចំណែកមួក សុវត្ថិភាពវិញ ក៏អាចជួយការពារពួកគេពីការរងរបួសក្បាលធ្ងន់ធ្ងរក្នុងករណីទទួលរងនូវគ្រោះថ្នាក់ ជាចៃដន្យក្នុង ពេលធ្វើដំណើរ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាហ្វ៍ ខេមបូឌា មានប្រសាសន៍ ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅលើសាកលលោក មេនូឡាយហ្វ៍ មានទស្សនៈ និងឆន្ទៈជួយប្រជាជននៅតាមបណ្តាប្រទេស ដែលក្រុមហ៊ុនកំពុងធ្វើ   អាជីវកម្ម។  ក្រុមហ៊ុន សង្ឃឹមថាការបរិច្ចាគ របស់ក្រុមហ៊ុនសម្រាប់រយៈពេល៣ឆ្នាំនេះ នឹងរួមចំណែកជួយកែលម្អជីវភាពរស់នៅ និងអនាគតរបស់ សិស្សានុសិស្ស ក្រីក្រនៅកម្ពុជាឲ្យមានភាពប្រសើរឡើង»។

លោក Robert Elliott បន្តថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បី ជួយក្រុមគ្រួសារនៅកម្ពុជាកសាងអនាគតដ៏ប្រសើរមួយ។ ក្រុមហ៊ុន បានគាំទ្រសកម្មភាពសង្គមជាច្រើនដូចជា គម្រោងចែកមួកសុវត្ថិភាពរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី យុទ្ធនាការលើកម្ពស់ការយល់ដឹង អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា»។

នៅទូទាំងសាកលលោក បញ្ហាកង្វះខាតមធ្យោបាយធ្វើដំណើរ បានធ្វើឲ្យកុមារជាច្រើនបង្ខំចិត្តបោះបង់ការសិក្សា។ សិស្សានុសិស្សក្រីក្រនៅកម្ពុជាមួយចំនួន ក៏ប្រឈមនឹងបញ្ហាដូចគ្នានេះដែរ។

លោក ពិន សារពេជ្ញ នាយកកម្មវិធីនៃអង្គការដើម្បីភាពញញឹម នៃកុមារប្រចាំនៅកម្ពុជា បានកោតសរសើរការ សម្រេចចិត្ត របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការបរិច្ចាគកង់ និងមួកសុវត្ថិភាពជូនសិស្សានុសិស្ស របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ ។

លោក ពិន សារពេជ្ញ មានប្រសាសន៍ថា៖ «មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនសប្បុរសមួយ ដែលបានគាំទ្រដល់អង្គការ ដើម្បីភាពញញឹមនៃកុមារតាំងតែពីឆ្នាំ២០១៣មកម្ល៉េះ។ ការបរិច្ចាគកង់ និងមួកសុវត្ថិភាពរបស់ក្រុមហ៊ុន ពិតជាចូល រួមចំណែកយ៉ាងធំធេង ចំពោះអនាគតកុមារក្រីក្រនៅកម្ពុជា ព្រោះការបរិច្ចាគនេះគឺជាការលើកទឹក ក៏ដូចជាជួយ លើកម្ពស់លទ្ធភាពឲ្យពួកគេងាយស្រួលធ្វើដំណើរទៅសាលារៀន។    អរគុណក្រុមហ៊ុន មេនូឡាយហ្វ៍ ឥឡូវនេះ សិស្សានុស្សក្រីក្រនៃអង្គការដើម្បីភាពញញឹមនៃកុមារ អាចធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា និងប្រកប ដោយសុវត្ថិភាពដោយប្រើប្រាស់កង់ និងមួកសុវត្ថិភាពដែលឧបត្ថម្ភដោយក្រុមហ៊ុន មេនូឡាយហ្វ៍»៕