ខ្ទឹមស អាច​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រយៈពេល​តែ ៤០ ថ្ងៃ​

Sanofi

​កំណក​ជាតិ​ខ្លាញ់​(​កូ​ឡេ​ស្តេ​រ៉ូ​ល​) ក្នុង​សរសៃឈាម​ក្នុង​កម្រិត ៧០ ភាគរយ​ឡើងទៅ​នឹង​បណ្តាលឱ្យ​រាងកាយ​មាន​អាការ​ដូចជា ឈឺ​ដើមទ្រូង ដកដង្ហើម​ដង្ហក់​បេះដូង​ដើរ​ញាប់ ខ្សោយ វិលមុខ ក្អួតចង្អោរ ឬ បែកញើស​ស្អិតៗ ហើយ​កាន់តែ​ធ្ងន់​នោះ​វា​អាច​បណ្តាលឱ្យ​គាំងបេះដូង ស្ត្រូ​ក ឬ បណ្តាលឱ្យ​កើត​ជំងឺ​សរសៃឈាម​ផ្សេងៗ ។

ដើម្បី​បង្ការ​អាការ​លើស​ជាតិ​ខ្លាញ់ អ្នក​គួរ​ចៀសវាង​កុំ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត និង ស្ករ កុំ​ជក់បារី ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង គ្រប់គ្រង បញ្ហា​ស្រេ្ត​ស សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង ។

ប៉ុន្តែ​ប្រសិនបើ​មាន​ជាតិ​ខ្លាញ់​លើស​ហើយ​នោះ សាកល្បង​វិធី​ខាងក្រោម​នេះ ដែលជា​វិធី​ព្យាបាល​បែប​ធម្មជាតិ ដោយ​ប្រើ​មើម​ខ្ទឹមស​ដើម្បី​សម្អាត​ជាតិ​ខ្លាញ់​ពី​សរសៃឈាម សម្រួល​សម្ពាធ​ឈាម​វិល​មករក​ភាពប្រក្រតី ជំរុញ​ចរន្តឈាម​រត់ និងអាចធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​ទៀតផង ។

​ហេតុអ្វី​បានជា​ខ្ទឹមស​អាច​កម្ចាត់​ជាតិ​ខ្លាញ់ ?
​ហេតុផល​ទី ១ ៖ អ្នក​គួរ​យល់​ដឹងថា ខ្ទឹមស​គឺជា​ឱសថ​ធម្មជាតិ​ដែលមាន​ប្រសិទ្ធ​ភាពមិន​ចាញ់​ថ្នាំពេទ្យ​ប៉ុន្មាន​ទេ ដូចជា ថ្នាំ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ថ្នាំ ពេទ្យ​បន្ថយ​សម្ពាធ​ឈាម និង ថ្នាំ​លាង​ឈាម ។ មួយវិញទៀត ការព្យាបាល​ដោយ​ទទួលទាន​ខ្ទឹមស មិន​បង្ក​គ្រោះថ្នាក់ និង ការប្រថុយប្រថាន​ដូចជា​ការ​វះ កាត់​ប្តូរ​សរសៃឈាម ឬ បើក​សរសៃឈាម​ឡើយ ។

​ហេតុផល​ទី ២ ៖ ខ្ទឹមស​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីដកម្ម ជួយ​បង្កើត​កោសិកា និង ជួសជុល​កោសិកា គួបផ្សំ​ជាមួយនឹង​ក្រូចឆ្មារ ខ្ទឹមស​កាន់ តែ​អាច​លាង​ជាតិ​ខ្លាញ់​ចេញពី​ឈាម ពង្រឹង​ជញ្ជាំង​សរសៃឈាម និង កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់ ដូចជា ជំងឺ​រឹង​សរសៃឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។
​ហេតុផល​ទី ៣ ៖ តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​បង្ហាញថា ការទទួល​ទាន​ខ្ទឹមស​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីកក្រពះ បំពង់​អាហារ ពោះវៀនតូច ពោះវៀនធំ លំពែង សុដន់ ។​ល​។

​វិធី​ធ្វើ​ថ្នាំ​កម្ចាត់​ជាតិ​ខ្លាញ់​បី​ខ្ទឹមស
​គ្រឿងផ្សំ​
១. ខ្ទឹមស ៤ មើម
២. ក្រូចឆ្មារ ៤ ផ្លែ​
៣. ទឹក​ឆ្អិន ១ លីត្រ​
​សម្ភារ​ប្រើប្រាស់​
១. ចានក្រឡូម ១
២. ប្រដាប់​កិន​
៣. ក្រឡ​កែវ ៣

​វិធី​ធ្វើ
១. ហាន់​ខ្ទឹមស និង ក្រូចឆ្មារ​
២. លាង​ខ្ទឹមស និង ក្រូចឆ្មារ​ហើយ​ដាក់​ក្នុង​ចានក្រឡូម​
៣.​ចាក់ទឹក​ក្តៅ​ទៅក្នុង​ចាន​បន្តិច​

៤. កិន​ក្រូចឆ្មារ​ជាមួយ​ខ្ទឹមស​
៥. បែងចែក​ល្បាយ​ដែល​កិន​ហើយ​ជា ៣ ចំណែក ដាក់​ក្រឡ​រៀងៗ​ខ្លួន រួច​ចាក់ទឹក​ក្តៅ​ឱ្យ​ពេញ​កែវ​ ។
៦. គ្រប​ក្រឡ យកទៅ​ទុក​ក្នុង​ទូទឹកកក ៣ ថ្ងៃ​ ។
៧. ច្រោះ​យក​កាក​ចេញ ហើយ​រក្សា​ទឹក​ទុក​ក្នុង​ទូទឹកកក ។​

​វិធី​ប្រើ​
​គួរ​ចាប់ផ្តើម​ទទួលទាន​ក្នុង​បរិមាណ​តិច​សិន ត្រឹមតែ ១ ឬ ២ ស្លាបព្រា​បាយ ក្នុង ១ ដង និង ៣ ដង ក្នុង ១ ថ្ងៃ មុនពេល​ញ៉ាំបាយ ។ ប្រសិនបើ​អ្នក​សង្កេត ឃើញថា មិនមាន​ផល​រំខាន​អ្វី​ទេនោះ គួរ​បង្កើន​បរិមាណ​ទ​ទួល​ទាន​រហូតដល់ ៥០ មិ​ល្លី​លីត្រ ក្នុង​មួយដង ៣ ដង ក្នុង ១ ថ្ងៃ និង បន្ត​ទទួលទាន​រហូតដល់ ៤០ ថ្ងៃ ទើប​ឈប់ ។

អ្នក​គួរ​បរិភោគ​ឱសថ​នេះ​តែមួយ​រយៈ (៤០ ថ្ងៃ​) ប៉ុណ្ណោះ សម្រាប់​រយៈពេល​មួយឆ្នាំ ហើយ​សាកល្បង​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ថា​តើ​អាការ​លើស​ជាតិ​ខ្លាញ់​របស់​អ្នក​បាន​ប្រសើរឡើង​ឬ​យ៉ាងណា ។ អ្នក​ក៏​អាច​ទទួលទាន​ឱសថ​នេះ​ដំណាលគ្នា​នឹង​ឱសថ​ពេទ្យ​ដែរ ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុនសិន ដើម្បី​ប្រាកដថា​វា​មិនមាន​ប្រតិកម្ម​រវាង​គ្នា​នឹង​គ្នា ៕​ ​ ​លក្ខិណា​
​ ​

Related