ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

តារា​ចម្រៀង​ល្បី​ឈ្មោះ ឱក សុគន្ធ​​កញ្ញា ល្ងាច​ម្សិល​មិញ​បាន​នាំសិស្ស​ប្អូន​​របស់​ខ្លួន​​គឺ ម៉ៅ ហាជី និង នី រតនា ចេញ​ទៅ​ច្រៀង​ក្នុង​ពិធី​​បើក​សម្ពោធ​ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះ​ថា “Les Cocktails, Bar & Tapas ” ស្ថិត​ក្នុង​សង្កាត់ បឹងកេកង១ ខណ្ឌ​ដូនពេញ រាជធានី ភ្នំពេញ។

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

វត្តមាន ឱក សុគន្ធ​​កញ្ញា ម៉ៅ ហាជី និង  នី រតនា បាន​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស ដែល​​ភាគ​ច្រើន​ជា​​មន្ត្រី​​ធំៗ​ក្នុង​​ជួរ​រដ្ឋាភិបាល​ក៏​ដូច​អ្នក​ជំនួញសើច​សប្បាយ ក្រោយ​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារា​ចម្រៀង​​ទាំង៣នាក់​នេះ។

 

 

ការ​រៀបចំ​សកម្មភាព​ចេញ​ច្រៀង​ របស់​តារា​ចម្រៀង​ទាំង៣នាក់​យប់​មិញ​នេះ មិន​មែន​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​​ទេ ពោល​គឺ​ជា​ការ​កុម្ម៉ង់​ពី​ម្ចាស់​កម្មវិធី។នេះ​បើ​តាម​​ការ​បញ្ជក់​របស់ លោក អ៊ិន​ទីតូ អ្នក​គ្រប់​គ្រង​តារា​​សម្ដែង​ប្រចាំ ​ផលិតកម្ម​រស្មី​ហង្ស​មាស។

 

 

លោក អ៊ិន​ទីតូ ថ្លែង​ថា ផលិតកម្ម​មិន​​មាន​គោលការណ៍​បង្គាប់​ឲ្យ​ម្ចាស់​កម្មវិធី​ដាច់​ខាត់​ត្រូវ​តែ​យក​តារា​ចម្រៀង​ថ្មី​ស៊ក​បញ្ចូល​ជា​មួយ​តារា​ចម្រៀង​ល្បីៗ ដូច​ជា​ឱក សុគន្ធកញ្ញា ក៏​ដូច​ជា ព្រាប សុវត្តិដើម្បី​ឡង់សេ​តារា​ចម្រៀង​ថ្មី​ឡើយ ពោល​គឺ​ម្ចាស់​កម្មវិធី​ស្រលាញ់​ពេញ​ចិត្ត តារា​ចម្រៀង​ណា ខាង​ផលិតកម្ម​រៀបចំ​ទៅ​តាម​តម្រូវ​ការ សំខាន់​ឲ្យ​តែ​ត្រូវ​តម្លៃ​គ្នា។

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

អ្នក​គ្រប់​គ្រង​តារា​​សម្ដែង​របស់​ផលិតកម្ម​ល្បី​ឈ្មោះ​ម្នាក់​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ៅ ហាជី និង  នី រតនា ចាប់​តាំង​ពី​មាន​មុខ​​ និង​​ក្លាយ​ជា​​ជើង​ឯក​ក្នុង​កម្មវិធី Cambodian Idol មក  មួយ​រយៈ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​​ក្រុមហ៊ុន​ក៏​​ដូច​ជា Agency ​នានា​ចាប់​អារម្មណ៍​​ខ្លាំង ។ តារា​ចម្រៀង​ទាំង២នាក់​នេះ បាន​ចេញ​ច្រៀង​នៅ​តាម​កម្មវិធី ដូច​ជា សម្ពោធ​ហាង ក៏​​ដូច​ជា តាម​មង្គល​ការ​ជា​បន្តបន្ទាប់ ហើយ​នៅ​ចុង​ឆ្នាំ​នេះ ពួក​គេ​មាន​កម្មវិធី​ជា​ច្រើន​ទៀត។

 

 

លោក អ៊ិន ទីតូ មិន​បាន​ប្រាប់​ពី​​តម្លៃ​ខ្លួន​របស់​តារា​ចម្រៀង​ទាំង៣នាក់​នេះ​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ទីផ្សារ​ទៅ​ថ្ងៃ​ខាង​មុខ។

 

 

ទោះ​យ៉ាង​នេះ​ក្ដី ផ្អែក​តាម​ការ​​វាយតម្លៃ​ពី​ក្រុមហ៊ុន​ទទួល​រៀបចំ​កម្មវិធី​ ឬ​ហៅ​​ម្យ៉ាង​ទៀត​ថា Agency យប់​មិញ​នេះ​  ឱក សុគន្ធ​​កញ្ញា អាច​ទទួល​បាន​​ចន្លោះ​ពី២៥០០ ដុល្លារ​ទៅ៣០០០ ដុល្លារ ចំណែក លោក នី រតនា អាច​ទទួល​បាន​ចន្លោះ​ពី១០០០ ដុល្លារ ទៅ១៥០០ ដុល្លារ ចំណែក​លោក ម៉ៅ ហាជី អាច​​ទទួល​បាន​ពី៥០០ ដុល្លារ​ទៅ ៨០០ដុល្លារ៕

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

 

 

អត្ថបទ៖ ខុត សីហា