​ត្រី​ក្នុង​បឹង​រមាស​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​ឆក់​

ដោយ​៖​កង​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​តាម​ប្រភពព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ត្រី​គ្រប់​ប្រភេទ​ក្នុង​បឹង​ធម្មជាតិ​មួយ​នៅក្នុង​ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ឈ្មោះ​បឹង​រមាស​កំពុង​អន្តរាយ​ដោយសារ​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​ឆក់​យ៉ាង​អនាធិបតេយ្យ តែ​អាជ្ញាធរ​បែរជា​គ្មាន​វិធានការ​ទប់ស្កាត់​។​

​ប្រភព​បន្តថា ត្រី​ដ៏​សំខាន់ៗ ទាំងអស់នោះ​អាច​អន្តរាយ​បាត់បង់​ធ្លាក់ចុះ​ទិន្នផល ខណៈដែល​ពួក​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ក្តៅ និង​ត្រជាក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ផ្ទៃ​បឹង​ទាំងយប់​ទាំង​ថ្ងៃ បែរជា​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មិនមាន​វិធានការ​ក្នុងការ​បង្ក្រាប ឬ​ទប់ស្កាត់​ឡើយ ។ ប្រភព​បញ្ជាក់ថា គ្រា​ដែល​ទឹក​កំពុង​ស្រក​ចុះ​នេះ​សកម្មភាព​នៃ​បទល្មើស​នេសាទ​(​ឆក់​)​ក៏​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ និង​បណ្តាល​ឲ្យ​ត្រី​តូចធំ​ស្លាប់ ឬក៏​មិនអាច​បន្ត​ពូជ​បាន​។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មេ​តា្ត​រឹតបណ្តឹង​បញ្ហា​នេសាទ​ឆក់​នេះ​បើ​មិន​ដូច្នោះ​ទេ​ត្រី អាច​អន្តរាយ​ផុត​ពូជ​ទៅ​ថ្ងៃក្រោយ​ជាក់​ជាមិនខាន​ឡើយ​៕

​ត្រី​ក្នុង​បឹង​រមាស​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​ឆក់​