AT Madrid ចង់ទុក Simeone ១០​ឆ្នាំ​ទៀត ការពារ​​មិន​​ឲ្យ​​ទៅ Chelsea


AT Madrid ចង់ទុក Simeone ១០​ឆ្នាំ​ទៀត ការពារ​​មិន​​ឲ្យ​​ទៅ Chelsea

នាយក​ក្លិប Atletico Madrid ចង់​រក្សា​អ្នកចាត់ការ​បច្ចុប្បន្ន​គឺ​លោក Diego Simeone ឲ្យ​នៅ​ដឹកនាំ​ក្លិប​យ៉ាង​ហោច​ណាស់​ក៏​បាន១០ឆ្នាំដែរ។

 

Jose Luis Caminero បាន​សំដែង​ការ​ព្រួយបារម្ភ ក្រោយ​លេច​ឮ​​ព័ត៌មាន​ថា​ក្លិប​តោ​ខៀវ Chelsea ចង់​បានលោក Simeone ដោយ​ប្ដូរ​ឲ្យ​លោក Jose Mourinho ​មក​ដឹកនាំ Atletico Madrid ជំនួស​វិញ។

 

AT Madrid ចង់ទុក Simeone ១០​ឆ្នាំ​ទៀត ការពារ​​មិន​​ឲ្យ​​ទៅ Chelsea

 

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Yahoo Sports បុរស​វ័យ៤៩ឆ្នាំ​បាន​និយាយ​ពី​ផល​ពិបាក​បើ​សិន​ជា​អវត្តមាន​លោក Simeoneថា៖ “វា​​ប្រសើរ​​​ណាស់​ បើ​​នឹង​មិន​មក​ដល់ ហើយ​សំណាង​ល្អដែល​កុងត្រា​របស់ Simeone ជាមួយ​ក្លិប​មាន​រហូត​ដល់ ឆ្នាំ២០២០។ ខ្ញុំ​សង្ឃឹម​ថា អ្នកចាត់ការ​របស់​យើង​នឹង​បន្ត​នៅ ទីនេះ​រហូត​ដល់​១ទសវត្ស នោះ​ហើយ​ជា​អ្វី​ដែល​ពួក​យើង​រីករាយ”។

 

លោក Simeone ក្លាយ​ជា​អ្នក​ចាត់​ការ​ Atletico ក្នុង​ឆ្នាំ២០១១ ហើយ​​បាន​នាំ​ក្លិប​ដែល​មាន​មូលដ្ឋាន ក្នុង​ទីក្រុង ម៉ាឌ្រីដ​ក្លាយ​ជា​ក្លិប​មួយ​ដែល​លេង Champions League ជា​ប្រចាំ។ អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន បាន​នាំ Atletico ឈ្នះ​ជើង​ឯក La Liga លើក​ដំបូង​ក្នុង​រយៈ​ពេល​២០ឆ្នាំ និង​​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ផង​ដែរ តែ​ភ្លាត់​ស្នៀត​ចាញ់ Real Madrid៕
 


 

AT Madrid ចង់ទុក Simeone ១០​ឆ្នាំ​ទៀត ការពារ​​មិន​​ឲ្យ​​ទៅ Chelsea

 

ចុចអាន៖ Mourinho ​ចង់​លក់​កីឡាករ​ Chelsea ​៤​នាក់​ចេញ​​​ខែ​មករា

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport