អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ


អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

​ក្រុម​ស្ថាបត្យករ បាន​បញ្ចេញ​គម្រោង​សាងសង់​អាគារ​យក្ស​ធំ​មួយ​​ឈ្មោះ «The Bride» នៅ​ទីក្រុង​បាស្រា ប្រទេស​អ៊ីរ៉ាក់ ដែល​វា​នឹង​ខ្ពស់​ជាង​អាគារ​ខ្ពស់​បំផុត​បច្ចុប្បន្ន​​នៅ​​ទីក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប​រួម ទៅ​ទៀត។

 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

 

សំណង់​អាគារ The Bride ​​មាន​២៤១​ជាន់ និង​កម្ពស់១១៥២ម៉ែត្រ​​ ដែល​លេច​ឡើង​នៅ​កណ្ដាល​ទីក្រុង​បា​ស្រា​តែ​ម្ដង ​ហើយ​​គេ​នឹង​សាងសង់​យ៉ាង​យូរ​នៅ​​ឆ្នាំ២០២៥ តែ​ចំនួន​ទឹក​ប្រាក់​ត្រូវ​ចំណាយ​គេ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

 

ចំណែក​នៅ​ក្នុង​សំណង់​អគារ ​គេ​នឹង​សាងសង់​ការិយាល័យ​សម្រាប់​ជួល សណ្ឋាគារ ផ្ទះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​ចត​រថយន្ត សួនច្បារ សាលារៀន មន្ទីរពេទ្យ​ជាដើម។ ​បាស្រា​ ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់ ដែល​ទើប​​រើខ្លួន​ចេញ​ភាព​តាន​តឹង​ផ្នែក​នយោបាយ និង​សាសនា។ តំបន់​​​នេះ​​មាន​រក្សាទុក​ប្រេង​ដ៏​ច្រើន​​​​របស់​ប្រទេស និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​លូត​លាស់​ខ្លាំង​បំផុត​​មួយ​នៅ​លើ​ពិភព​លោក ថែម​ទាំង​ជា​កំពង់​ផែ​សំខាន់​របស់​អ៊ីរ៉ាក់​ផង​ដែរ។

 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ


ប្រធាន​គម្រោង​ស្ថាបត្យកម្ម AMBS ​លោក Marcos De Andres បាន​សហការ​ជាមួយ​​អ្នក​ប្រឹក្សា​យោបល់​លោក Mott MacDonald  បាន​និយាយ​ថា «សំណង់​អគារ The Bride គឺ​ជា​កន្លែង​សម្រាប់​អ្នក​រាល់​គ្នា​​ដើរ​កម្សាន្ត មិន​មែន​សម្រាប់​តែ​អ្នក​​រស់​នៅ​ និង​ធ្វើការ​ក្នុង​អគារ​ឡើយ»។

 

​​​​​​​​​​បើ​សិន​ជា​សំណង់​អគារ The Bride កម្ពស់ ១១៥២ម៉ែត្រ នឹង​លេច​ឡើង​មែន ​នោះ​វា​នឹង​វ៉ា​ដាច់​ អគារ​​ខ្ពស់​បំផុត​​ក្នុង​លោក​បច្ចុប្បន្ន​​នៅ​ឌូបៃ ដែល​មាន​កម្ពស់​តែ ៨២៨ម៉ែត្រ​ប៉ុណ្ណោះ៕

 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ
 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

 

អគារ​កប់​ពពក​ថ្មី​​នៅ​អ៊ីរ៉ាក់​ ​នឹង​​លេច​រូបរាង​​ ផ្ដួល​​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

 

 ចុចអាន៖ ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail