លោក​ហោ ណាំហុង៖ លោក​កឹម សុខា​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១ ​ដោយសារ​ដើរ​មួល​បង្កាច់​រដ្ឋាភិបាល​

លោក​កឹម សុខា​ ត្រូវ​បាន​សមាជិក​សភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​បោះឆ្នោត​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១ ​រដ្ឋសភា​កម្ពុជា​ ដោយសារ​តែ​លោក​ដើរ​មួល​បង្កាច់​រដ្ឋាភិបាល​នៅ​គ្រប់​ទី​កន្លែង។ ​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បន្ទាប់​​ពី​បញ្ចប់​កិច្ច​ប្រជុំ​ស្តីពី​ការ​ជំរាប​ជូន​អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ដល់​ប្រធាន​បេសកម្មការ​ទូត ​និង​ការិយាល័យ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩ វិច្ឆិកា​នេះ។ ​ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ហោ ណាំហុង៖