លោក ហ៊ុន ម៉ាណែតៈ ការហ្វឹកហ្វឺន គឺជាការធ្វើឱ្យ កាយសម្បទា ស្មារតីសតិអារម្មណ៍ មានភាពល្អប្រសើរ ដើម្បីប្រើឱ្យអស់ សក្តានុពល របស់កងទ័ព

ភ្នំពេញ៖ "ការហ្វឹកហ្វឺនគឺជា ការធ្វើឱ្យកាយសម្បទា ស្មារតីសតិអារម្មណ៍ មានភាពល្អប្រសើរដើម្បី ប្រើឱ្យអស់សក្តា នុពល របស់កងទ័ព" នេះគឺជាប្រសាសន៍របស់  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក  បានថ្លែងទៅកាន់ នាយទាហាន នាយទាហាន រង ពលទាហាន ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គ ឆត្រយោងជំនាន់ទី១៩ និងបើកវគ្គ ហ្វឹកហ្វឺន ជំនាញឆ្លាមសមុទ្រជំនាន់ទី៤ នៅកងពលតូចទ័ព ពិសេសឆត្រយោង ៩១១ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។

លោក  ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពកងទ័ព ពីជំនាន់មួយទៅជំនាន់មួយ ដើម្បី ការពារនិងថែរក្សាសន្តិភាព និងការអប់រំបណ្តុះបណ្តាល ចិត្តសាស្ត្រយោធិនឱ្យយល់ច្បាស់ ពីផលប្រយោជន៍ជាតិ គឺជាកត្តាចាំបាច់បំផុត ព្រោះយើងទាំងអស់គ្នាកំពុងរស់នៅ ក្នុងសុខសន្តិភាពសព្វថ្ងៃនេះ គឺបានមកពីការលះបង់ របស់កងទ័ព។

លោក បានបន្តថា វាជាសំណាងណាស់ដែលប្រទេសកម្ពុជា បានរួចផុតពីសង្គ្រាមនិងទប់ស្កាត់ បានរាល់ សកម្មភាព អសន្តិសុខ ផ្សេងៗង ខណៈពេលដែលប្រទេសមួយចំនួន បាននឹងកំពង់ជួបប្រទះនូវសង្រ្គាម និងអសន្តិសុខសង្គមផ្សេងៗ។

លោកបានបព្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុង គិតគូរពីសុខទុក្ខនិងយកចិត្តទុកដាក់ ចំពោះកំរិតជីវភាពរស់ របស់កងកម្លាំងប្រដាប់អាវុធតាមរយៈ ការតំឡើងប្រាក់បៀវត្ស ប្រាក់របបផ្សេងៗនៅតាមបណ្តាអង្គភាពនានា សំដៅ លើកកំពស់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពនិងពង្រឹងសមត្ថភាព កងទ័ពក្នុងបុព្វហេត្វ ការពារបូរណភាព ទឹកដី និងប្រជាពលរដ្ឋ។

នាឱកាសនោះលោកបានលើកទឹកចិត្តឱ្យកងទ័ពយកឱ្យអស់ស្មារតី កម្លាំងកាយចិត្តខិតខំរៀនសូត្រក្រេបយក ចំណេះដឹង ទ្រឹស្តីនិងការអនុវត្ត និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយខ្លួនជានាយទាហានដ៍រឹងមាំ មាន សមត្ថភាព និងការទទួលខុសត្រូវខ្ពស់សម្រាប់សង្គមជាតិនិងប្រជាជន។

បន្ទាប់មក សិក្ខាកាមទាំងអស់បានធ្វើការប្តេជ្ញាចិត្តខិតខំសូត្រ ក្រេបយកចំណេះដឹង ទ្រឹស្តីនិងការអនុវត្តឱ្យបាន ជោគជ័យ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងរក្សា បានឯកភាពផ្ទៃក្នុងដើម្បីទទួលបាន សមត្ថភាពជំនាញ និង សេចក្តីថ្លៃថ្នូ ររបស់កងទ័ព៕