ប្រជាពលរដ្ឋ ឃុំក្រាំងធ្នង់ រៀបចំប្រណាំងទូក អបអរបុណ្យអុំទូក និងស្វែងរកថវិកាទ្រទ្រង់ សាលាមតេយ្យក្នុងភូមិ

តាកែវ៖ ប្រជាពលរដ្ឋ ភូមិត្បូងដំរី ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នឹងប្រារព្ធពិធី ប្រណាំងទូកឈើ ទូកត្នោត ទៅតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ នៅចំណុចព្រែកធំ ជាប់ផ្លូវជាតិលេខ២ ក្នុងភូមិត្បូងដំរី ដើម្បីអបអរសារទរ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងស្វះស្វែងរកកម្លាំង សប្បុរសជន -យុវជនចូលរួមប្រមូលថវិកា កសាងសាលាបុណ្យ និងផ្គត់ផ្គង់សាលាមតេយ្យត្បូងដំរី ដែលកំពុងជួបប្រទះ នូវការខ្វះខាត។

បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ពិធីប្រណាំងទូកទ្រង់ទ្រាយធំ និងជាលើកទី១ពុំធ្លាប់មាននេះ នឹងប្រព្រឹត្តទៅ រយៈពេលបីថ្ងៃ (២៤-២៥-២៦ ខែវិច្ឆិកា) នៅប្រឡាយមេជាប់ផ្លូវជាតិលេខ២ ក្នុងភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (ខាងត្បូងផ្លូវចូល រមណីយដ្ឋានទន្លេបាទី ប្រមាណ៣គីឡូម៉ែត្រ) ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច។ ក្នុងនោះមានទូកត្នោត ទូកឈើ មកពីក្នុងខេត្តតាកែវ និងខេត្តកណ្ដាលចូលរួមប្រកួត យ៉ាងច្រើនកុះករផងដែរ៕

ប្រជាពលរដ្ឋ ឃុំក្រាំងធ្នង់ រៀបចំប្រណាំងទូក អបអរបុណ្យអុំទូក និងស្វែងរកថវិកាទ្រទ្រង់ សាលាមតេយ្យក្នុងភូមិ

  • ប្រជាពលរដ្ឋ ឃុំក្រាំងធ្នង់ រៀបចំប្រណាំងទូក អបអរបុណ្យអុំទូក និងស្វែងរកថវិកាទ្រទ្រង់ សាលាមតេយ្យក្នុងភូមិ已关闭评论
  • 219 views
  • Hide Sidebar
    A+
Publish on:2015/11/19  Category:ក្នុងស្រុក