ភោជនីយដ្ឋាន Les Cocktails, Bar&Tapas លេចរូបរាងទ្បើង ដ៏ល្អប្រណីត ប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់

ភ្នំពេញ៖ ភោជនីយដ្ឋាន Les Cocktails,Bar&Tapas  បានលេចចេញជារូបរាងទ្បើង ហើយដោយភាពល្អឥតខ្ចោះ ប្រកបទាំងការច្នៃប្រឌិតខ្ពស់ ក្រោមការរចនាគំនូរប្លង់បែបសម័យទំនើប ដែលនាំមកនូវនវានុវត្ដន៍ និងប្លែក ពិសេសតែមួយ គ្មានពីរ ដែលបានបើកសម្ពោធកាលពីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោកឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក  លោក រង្ស៊ី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយិការភោជនីដ្ឋាន Les Cocktails,Bar&Tapas លោកស្រី មាស ផល្លីន  និងភ្ញៀវកិត្ដិយកជាច្រើននាក់ផ្សេងទៀត ។

លោកស្រី អគ្គនាយិកាភោជនីយដ្ឋាននេះបានថ្លែងឲ្យដឹងថា ការអញ្ជើញមកពិសាអាហារនៅទីនេះ ប្រៀបបានដូចជាកំពុងលំហែសប្បាយ នៅរមណីយដ្ឋានរៀបចំយ៉ាងល្អពិសេស នៅមាត់ សមុទ្រនានានៅពិភពលោក ។

លោក ស្រី បន្ដថា Les Cocktails,Bar&Tapas  បានសំរិតសំរាំងនូវកន្លែង អង្គុយ នីមួយៗបង្កប់ដោយអត្ថន័យបែបរសអារម្មណ៍៥ ប្រភេទ ផ្សេងៗពីគ្នា ដូចជាស្ថិតនៅបរិយាកាស បែបអង្គុយលើកោះ ក្នុងអាងទឹក លំហមេឃា និងបន្ទប់ម៉ាស៊ីត្រជាក់ ព្រមទាំងមានតន្ដ្រី កំដរ អារម្មណ៍បែប ស្ងប់ស្ងាត់ រងំរណ្ដំចិត្ដ និងកន្ដ្រាក់ អារម្មណ៍ផងដែរ។

លោកស្រី ថ្លែងបន្ថែម” ជាមួយនឹងការបម្រើជូននូវម្ហូបបែបខ្មែរ ថៃ បារំាង អឺរ៉ុប ជាដើម ដែលជាស្នាដៃយ៉ាងពិសេស ចុងភៅដ៏ចំណានរបស់យើងខ្ញុំ Les Cocktails,Bar&Tapas  បាននាំមកនូវប្រភេទ Cocktails រសជាតិដើមជាច្រើនមុខ ដែលមានអ្នកជំនាញក្រទ្បុក មកពីបរទេសរង់ចំាបម្រើជូនអស់លោកអ្នក ជាងនេះទៅទៀត ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ជប់លៀងផ្សេងៗតាមតម្រូវការរបស់អតិថិជន”។

សូមបញ្ជាក់ថា ក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន Les Cocktails,Bar&Tapas ដែលជានិមិត្ដរូបនៃទីឋានសុខដុមរមនា ជាមួយម្ហូបអាហារ និងភេសជ្ជៈ ប្រកបដោយគុណភាព គុណភាព ផាសុភាព និងអនាម័យល្អនេះ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០លានរៀលផងដែរ៕