បណ្តាក្រុមហ៊ុន ចែកចាយ ឧបករណ៍ជំនួយ ការសាងសង់ ម៉ាក IMER នៅតំបន់ អាស៊ីអាគ្នេយ៍ជួបជុំគ្នា លើកទី៥នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ ផលិតផល និងសេវាកម្ម

ភ្នំពេញ ៖ បណ្តាក្រុមហ៊ុន ចែកចាយ នៅតំបន់អាស៊ីអាគ្នេយ៍ នូវឧបករណ៍ជំនួយការ សាងសង់ ម៉ាក IMER របស់ប្រទេសអ៊ីតាលី បានជួបប្រជុំគ្នា លើកទី៥ នៅប្រទេសកម្ពុជា ដើម្បីកសាងទំនាក់ទំនង រវាងអ្នកចែកចាយ ពីប្រទេសផ្សេងៗ និងចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញ ទៅមក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារសុខា ដោយមានអ្នកចូលរួមដែលជាអ្នក ចែកចាយចំនួន៩ប្រទេស។

លោក Giuseppe DE ANGELIS អ្នកជំនាញមកពីក្រុមហ៊ុន IMER អ៊ីតាលី បានឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺជាការប្រជុំប្រចាំឆ្នាំ លើកទី៥ ហើយ IMER ជាផលិតផលរបស់ប្រទេសអ៊ីតាលី និងមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី ពីព្រោះយើងយកចិត្តទុក ចំពោះការសាងសង់ នៅតំបន់អាស៊ី។

លោក Giuseppe បន្តថា កិច្ចប្រជុំថ្ងៃនេះ សំខាន់គឺយើងចូលរួមជជែកគ្នា ដើម្បីរកចំណុចដែលល្អ និងកែប្រែ ធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍន៍នូវផលិតផល ក៏ដូចជាសេវា ក្នុងការផ្តល់ទៅឲ្យអតិថិជនរបស់យើង។

លោកបន្ថែមថា ផលិតផល IMER គឺជាឧបករណ៍ជួយពន្លឿនក្នុងការសាងសង់ សំណង់ និងគុណភាព ក្នុងការធ្វើ សំណង់ទាំងនោះផងដែរ ដែលឧបករណ៍នេះផលិតឡើង នៅប្រទេសអ៊ីតាលី ប្រកបដោយស្តង់ដារអឺរ៉ុប ដោយ គេបានសាកល្បង និងប្រើប្រាស់នៅតាមបណ្តាប្រទេសអឺរ៉ុប អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមបញ្ជាក់ថា ឧបករណ៍ជំនួយការសាងសង់ម៉ាក IMER រួមមាន ម៉ាស៊ីនបូកជញ្ជាំង ម៉ាស៊ីនលាយបេតុង ម៉ាស៊ីន លាយ និងបូកបាយអរ ម៉ាស៊ីនកាត់ការ៉ូ និងម៉ូទ័រគ្រប់ប្រភេទ ដែលផលិតនៅប្រទេសអ៊ីតាលី និងនាំចូលចែកចាយ ផ្តាច់មុខ ដោយក្រុមហ៊ុន CBMS Trading Co.,Ltd៕