ក្មេងសិស្សសាលា មជ្ឈមណ្ឌល គ្រូយើង ចំនួន១១នាក់ សន្លប់ ខណៈគ្រូពេទ្យ ប្រចាំមន្ទីរបង្អែក ខេត្តរតនគិរី អះអាងថា រង់ចំាធ្វើវិភាគឈាមសិន

ខេត្តរតនគិរីៈ ក្មេងសិស្សសាលា មជ្ឈមណ្ឌលគ្រូយើង ចំនូន១១នាក់ បានសន្លប់បន្តបន្ទាប់ពីរថ្ងៃជាប់គ្នា តាមការអៈអាងរបស់នាយកសាលាថា ដោយសារធុំក្លិនប្រេងកូឡាពីសិស្សម្នាក់បានប្រើ សមត្ថកិច្ចកំពុងស្រាវជ្រាវ មិនទាន់ឃើញមូលហេតុនៅឡើយ។

ប្រភពបានឱ្យដឹងថា សិស្សប្រុសស្រីចំនួន០៣នាក់ បានសន្លប់ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ និងព្រឹកថ្ងៃបន្ទាប់ទី១៩ នេះ ស្រាប់តែមានក្មេងសិស្សប្រុសស្រី សន្លប់ចំនួន០៨នាក់ទៀត។ ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ បន្តបន្ទាប់គ្នា។

បើតាមការឱ្យដឹងពីគ្រូបង្រៀន នៅសាលាខាងលើ បានប្រាប់ថា មុនដំបូងមានកូនសិស្សម្នាក់មិនស្រួលខ្លួន ហើយក៏បានបិទកៅអៀក និងលាបប្រេងកូឡា នៅក្នុងបន្ទប់រៀន ស្រាប់តែជះក្លិន បណ្តាលឱ្យកូនសិស្ស០៣នាក់បានសន្លប់។ ហើយនៅថ្ងៃបន្ទាប់ ដោយសារ អារម្មណ៍របស់សិស្ស នៅដិតដាមវិលវល់ អំពីហេតុការណ៍នោះ និងមានការភ័យខ្លាច ទើបបណ្តាលឱ្យមានកូនសិស្ស សន្លប់បន្តបន្ទប់ទៀត។

ប្រភពបានបន្តទៀតថា កូនសិស្សដែលសន្លប់នោះ ថ្នាក់ទី០៨ បន្ទប់លេខ១២អាគាC។ ហើយទាំង០៨នាក់សន្លប់ នៅព្រឹកថ្ងៃទី១៩នេះ មានសិស្សម្នាក់ក្នុងចំណោមសិស្ស ដែលសន្លប់ថ្ងៃពីម្សិល។

សិស្សទាំង០៨នាក់ ទី១ មានឈ្មោះ វ៉ាន់ នីតា ភេទស្រី អាយុ១៤ឆ្នាំ, ទី២ ឈ្មោះ ឌី ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ, ទី៣ ឈ្មោះ ខៀវ រក្សា ភេទស្រី អាយុ១៤ឆ្នាំ, ទី៤ ឈ្មោះ អ៊ុន ម៉មករៈ ភេទប្រុស អាយុ១២ឆ្នាំ, ទី៥ ឈ្មោះ យិន ណុងរ៉ាត់ ភេទប្រុស អាយុ១២ឆ្នាំ, ទី៦ ឈ្មោះ ញ៉េន ស្រីដា ភេទស្រី អាយុ១៣ឆ្នាំ, ទី៧ ឈ្មោះ ស្រីនិត ភេទស្រី អាយុ១៣ឆ្នាំ, ទី៨ ឈ្មោះ ឆុន ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ ឯ២នាក់ទៀតមិនស្គាល់ឈ្មោះ។

បើតាមប្រភពបានបង្ហើបថា សាលាមជ្ឈមណ្ឌលគ្រូយើងនេះ ធ្លាប់មានករណីសិស្សសន្លប់ញឹកញាប់មកហើយ និងមានលេចឮពាក្យ ចចាមអារ៉ាមថា សិស្សធ្លាប់បានឃើញ ព្រលឹងខ្មោចបន្លាចនៅក្នុងបន្ទប់ទឹក ពេលសិស្សចូលបន្ទោបង់ម្តងៗ ប៉ុន្តែមិនមានប្រភពណាមួយ បញ្ជាក់ច្បាស់លាស់នៅឡើយ អំពីករណីថាមានខ្មោចលងនេះទេ។

យ៉ាងណាក៏ដោយគ្រូពេទ្យ ប្រចាំមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មិនទាន់ធ្វើការអះអាងថា កូនសិស្សរៀននៅសាលាខាងលើសន្លប់ ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ រង់ចំាធ្វើការជួសឈាមយកមកវិភាគសិន៕