អាហារល្អបំផុតសម្រាប់ស្រ្តី ​គួរតែ​មាន​ជា​ប្រចាំថ្ងៃ​នៅក្នុង​របប​អាហារ

ការទទួលទានអាហារដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អគឺ​ជាផ្នែក​ដ៏សំខាន់​មួយ​នៃជីវិត​របស់​យើង។​ ស្រ្តីត្រូវ​ការ​ថែរក្សា​សុខភាព​របស់​ពួកគេ ​ជា​ពិសេស​ពួកគេ​ត្រូវតែ​​មាន​អាហារ​រូបត្ថម្ភ​ឲ្យ​បាន​គ្រប់គ្រាន់។ ​នេះគឺ​ជាវិធី​ដ៏ល្អ​បំផុត​ដើម្បី​គាំទ្រ​ដល់​​រាងកាយ​របស់​ពួកគេ​ដែល​មាន​ផល​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​សម្រាប់​ស្ត្រី។

 

អាហារល្អបំផុតសម្រាប់ស្រ្តី ​គួរតែ​មាន​ជា​ប្រចាំថ្ងៃ​នៅក្នុង​របប​អាហារ

 

អាហារទាំងនេះ ​អ្នកគួរ​តែ​បរិភោគ​វា​ជារៀង​រាល់ថ្ងៃ ​ព្រោះ​វាជា​ផ្នែកមួយ​នៃអាហារ​ដែល​ជួយឲ្យ​មាន​សុខភាព​ល្អ។ ​ការ​ទទួលទាន​សារធាតុ​ចិញ្ចឹម​ជារៀង​រាល់ថ្ងៃ​គឺជាការ​ល្អបំផុត​ដែល​​ជួយអ្នក​ឲ្យ​គេចផុត​ពីជម្ងឺ​និង​ការពារ​ពីប្រភេទ​ផ្សេងៗ​នៃជម្ងឺ​មហារីក។​ ស្រ្តីគួរ​តែយក​ចិត្តទុក​ដាក់​បន្ថែម​ទៀត ​ដើម្បី​ទទួលទាន​ជាតិ​កាល់ស្យូម, ​ជាតិដែក​និង Folate (វីតាមីន B9)។

 

ស្រ្តីគួរគប្បីកាត់បន្ថយការទទួលទានអំបិលនិងជាតិស្ករ។ ​នៅក្នុង​អត្ថបទនេះ ​យើង​សូម​ធ្វើការ​ចែក​រំលែក​នូវអាហារ​មួយចំនួន​ដែលល្អ​បំផុត​សម្រាប់​ស្ដីគួរ​ទទួលទាន​ជារៀង​រាល់ថ្ងៃ។ ​អ្នកគួរ​តែរួម​បញ្ចូល​ប្រភេទ​អាហារ​ដែល​ល្អបំផុត​ទាំងនេះ​ នៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់អ្នក។

 

ការ៉ុត

ជាប្រភេទអាហារដែលល្អបំផុតនៃប្រភេទបន្លែដែលស្រ្តីគួរតែទទួលទានជាប្រចាំថ្ងៃ។ ​ហើយវា​សម្បូរ​ទៅដោយ​ជាតិសរសៃ ​ហើយ​ក៏មាន​ប្រសិទ្ធិ​ភាពខ្ពស់​ក្នុងការ​ជួយ​សម្រក​ទម្ងន់​ផងដែរ។​ រាងកាយ​របស់យើង​​បាន​បំប្លែង​សារធាតុ​បែតាការ៉ូទីន​នៅក្នុង​ការ៉ុត ​ទៅ​ជា​វីតាមីន A​ដែលជួយ​ដល់​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​និងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​រំលាយ​អាហារ។ ​វាជួយ​រក្សាភ្នែក​ឲ្យមាន​សុខភាពល្អ​និង​កាត់បន្ថយ​ហានិភ័យ​នៃជម្ងឺ​មហារីក​ក្រពេញ​អូវ៉ែសុដន់។

 

ស្ពៃក្ដោប

ជាអាហារល្អបំផុតក្នុងការបង្ការជម្ងឺមហារីក។ អាហារប្រភេទនេះ ​ប្រសិន​បើអ្នក​ទទួល​ទាន​ឲ្យបាន​ទៀងទាត់ ​​វានឹង​ជួយដល់​ការ​រំលាយ​អាហារ​នៅក្នុង​រាងកាយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​និងកាត់​បន្ថយ​ហានិភ័យ​ជម្ងឺ​មហារីក​សុដន់​និង​ក្រពេញ​អូវ៉ែ។ ​វាត្រូវ​បានផ្ទុក​ទៅ​ដោយ​វីតាមីន​ K, A ​និងE ​ដែល​ជាការ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង។

 

បន្លែផ្កាខាត់ណា

វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងជម្ងឺមហារីក។ ​វាជួយ​បំបែក​បំផ្លាញ​អ័រម៉ូន​អាក្រក់​ Estrogen និងគាំទ្រ​ថ្លើម​ក្នុងការ​បញ្ចេញ​ជាតិពុល​ពី​រាងកាយ​របស់យើង។

 

Fennel

វាជាប្រភេទរុក្ខជាតិបន្លែដែលសម្បូរទៅដោយវីតាមីនC, អាស៊ីត Folate,​ប៉ូតាស្យូម​និង​ជាតិសរ​សៃ។ ​លក្ខណៈ​សម្បត្តិ​របស់វា ​ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺមហារីក​និង​ជួយ​កាត់​បន្ថយ​ការឈឺចាប់​ពេល​មានរដូវ។

 

Watercress

បន្លែប្រភេទនេះ គឺសម្បូរទៅដោយកម្រិតវីតាមីន K ខ្ពស់ ​ជាង​ប្រភេទ​បន្លែ​ដ៏ទៃទៀត​ដែលល្អ​បំផុត​សម្រាប់​របប​អាហារ​ប្រចាំថ្ងៃ​របស់ស្រ្តី​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​សម្រាប់​ឈាមកក។​ វាជួយ​ជម្រុញ​ដល់ការ​ផលិត​សរសៃ​ទឹក​ប្រូតេអ៊ី​និង​កាសិកា​ឆ្អឹង​បានយ៉ាង​ល្អប្រសើរ៕

 

ដោយ៖ Brugn

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារល្អបំផុតសម្រាប់ស្រ្តី ​គួរតែ​មាន​ជា​ប្រចាំថ្ងៃ​នៅក្នុង​របប​អាហារ