ធនាគារ ANZ Royal បន្ដការគាំទ្រទៅដល់ សហគមន៍

ភ្នំពេញ៖ ធនាគារ​ ANZ អបអរ ១០ឆ្នាំនៃការផ្ដល់ ជូនទៅសហគមន៍ដោយឧបត្ថម្ភ ប្រាក់ចំនួន ១០,០០០ដុល្លារ ទៅដល់មន្ទីរពេទ្យ គន្ធបុប្ជា និងកុំព្យូទ័រ ចំនួន ២០០គ្រឿង ទៅដៃគូផ្សេងៗ ដូចជា សហគ្រាសសង្គមហ្វារ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) អង្គការ Passerelles Numeriques Cambodia និងអង្គការកុមារមេគង្គ។ 

លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal បាននិយាយថា យើងខ្ញុំមានការប្ដេជ្ញា ផ្ដល់នូវអត្ថប្រយោជន៍ ដល់សហគមន៍ ដែលយើងរស់នៅ។ ហេតុនេះ ទើបយើងខិតខំ បំពេញការងារសង្គម ដើម្បីរួមចំណែកចែករំលែក ទៅតាមលទ្ធភាពរបស់យើង។ 

លោកបានបន្ថែមថា រយៈពេល ១០ឆ្នាំកន្លងមកនេះ បុគ្គលិករបស់យើង បានចូលរួមធ្វើការងារស្ម័គ្រចិត្ដ ដោយចំណាយពេលវេលា ជាង ៤៥,០០០ ម៉ោង ជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន ១០០អង្គការ ដើម្បីជួយផ្ដល់ឱកាស សម្រាប់អ្នកដែលជួបការលំបាក ខ្លាំងនៅប្រទេសកម្ពុជា។ ប៉ុន្ដែយើងជឿជាក់ថា យើងនឹងអាច បន្ដធ្វើបានច្រើនជាងនេះទៅទៀត។

នៅឆ្នាំ ២០១៥ និង ២០១៦ ធនាគារ ANZ Royal បានចាប់ដៃគូជាមួយនឹង អង្គការក្រៅរដ្ឋាភិបាល មួយដោយឧបត្ថម្ភ ប្រាក់ចំនួន ២០,០០០ ដុល្លារ ដើម្បីឧបត្ថម្ភ គាំទ្រការអប់រំ និងផ្ដល់ក្ដីសង្ឃឹមដល់យុវជនកម្ពុជា។

សម្រាប់ឆ្នាំ ២០១៦ យើងនឹងបង្កើតកម្មវិធី MoneyMinded ដែលជាកម្មវិធីអប់រំ ផ្នែកហរិញ្ញវត្ថុសម្រាប់សហគមន៍យើង។ 

ធនាគារ ANZ Royal មានការប្ដេជ្ញាខ្ពស់ ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ដល់សហគមន៍។ តាមការចាំដៃគូ ជាមួយអង្គការក្រៅរដ្ឋាភិបាល និងក្រុមសប្បុរសផ្សេង យើងអាចបន្ដការងារដែលជួយពង្រឹងការអប់រំ និងបង្កើន ឱកាស ការងារសម្រាប់ អ្នកដែលជួបការលំបាកខ្លាំង៕

ធនាគារ ANZ Royal បន្ដការគាំទ្រទៅដល់ សហគមន៍
ធនាគារ ANZ Royal បន្ដការគាំទ្រទៅដល់ សហគមន៍
ធនាគារ ANZ Royal បន្ដការគាំទ្រទៅដល់ សហគមន៍

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត