ក្រុម Hacker «Anonymous» បញ្ចេញ សេចក្តីណែនាំ ពីរបៀបវាយលុក ទៅលើក្រុម ISIS តាមបណ្តាញ អនឡាញ

បរទេស៖ កាលពេលថ្មីៗនេះ ក្រុម Hacker «Anonymous» បានបង្ហាញប្រាប់មនុស្ស ដែលចង់ចូលរួម ប្រតិបត្តិការ «OpParis» ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុម ISIS ឲ្យដឹងអំពីរបៀប នៃការវាយលុក ទៅលើក្រុម ISIS តាមបណ្តាញអនឡាន។

ក្រុម Hacker «Anonymous» បញ្ចេញ សេចក្តីណែនាំ ពីរបៀបវាយលុក ទៅលើក្រុម ISIS តាមបណ្តាញ អនឡាញ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុម Hacker «Anonymous» បានបង្ហាញប្រាប់ ពីសេចក្តីណែនាំលម្អិត និងរួមបញ្ចូលទាំង វិធីសាស្រ្តដ៏សំខាន់ ក្នុងការវាយលុក (Hack) ទៅលើវេបសាយ ដែលមានទំនាក់ទំនង ជាមួយនឹង ក្រុមនៃរដ្ឋអ៊ីស្លាមនិយម ISIS ក៏ដូចជារបៀប ដើម្បីកំចាត់គណនី បណ្តាញសង្គម ដែលទាក់ទងនឹង ក្រុមសកម្មជន ISIS ផងដែរ។

គួរបញ្ជាក់ផងដែរថា សេចក្តីណែនាំនោះ ត្រូវបានបង្ហោះ ចូលទៅក្នុង Channel មួយ ហៅថា «IRC» ដែលប្រើសម្រាប់ ចែករំលែកព័ត៌មាន អំពីប្រតិបត្តិការ «OpParis» ហើយវាចែកចេញជា ៣ប្រភេទ មានដូចជា «NoobGuide» សម្រាប់មនុស្ស ដែលចង់រៀនពីរបៀប Hack។ «Reporter» ពន្យល់ណែនាំ អំពីរបៀបរៀបចំ Twitterbot ដើម្បីរុករក គណនីបណ្តាញសង្គម របស់សកម្មជន ក្រុម ISIS និង «Searcher» សម្រាប់ស្វែងរក គេហទំព័រ របស់ក្រុម ISIS។

ក្រុម Hacker «Anonymous» បញ្ចេញ សេចក្តីណែនាំ ពីរបៀបវាយលុក ទៅលើក្រុម ISIS តាមបណ្តាញ អនឡាញ

ជាមួយគ្នានេះដែរ សេចក្តីណែនាំនោះ ក៏បានរួមបញ្ចូល ទាំងការណែនាំ អំពីរបៀបអនុវត្ត ក្នុងការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណែត (Cyber Attack) ទៅលើគេហទំព័រ ដោយប្រើប្រាស់ «DDoS Attacks» ផងដែរ។

យ៉ាងណាមិញ ក្រុម «Anonymous» បាននិយាយថា ពួកគេកំពុងតែ បើកដំណើរការ ប្រតិបត្តិការ ធំបំផុតមិនធ្លាប់មាន ហើយចាប់តាំងពី ថ្ងៃអាទិត្យមក ប្រតិបត្តិការ «OpParis» បានដំណើរការ យ៉ាងល្អ ដោយបាន រួចមកហើយ។

ក្រុម Hacker «Anonymous» បញ្ចេញ សេចក្តីណែនាំ ពីរបៀបវាយលុក ទៅលើក្រុម ISIS តាមបណ្តាញ អនឡាញ

គួររំលឹកផងដែរថា ក្រុម Hacker ដែលមានឈ្មោះថា «Anonymous» បានបន្ទាប់ពីក្រុម នៃរដ្ឋអ៊ីស្លាមនេះ បាន កន្លងទៅនេះ បណ្តាលឲ្យ មនុស្សស្លាប់ ដល់ទៅ ១២៩នាក់ និង ៤១៥នាក់ ផ្សេងទៀត កំពុងព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះ មានមនុស្សចំនួន ៤២នាក់ កំពុងស្ថិតក្នុង អាការៈធ្ងន់ធ្ងរ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត