Viber X3 ស្មាតហ្វូនថ្មីរបស់ Lenovo ដែលពេញដោយសមត្ថភាព

Viber X3 ស្មាតហ្វូនថ្មីរបស់ Lenovo ដែលពេញដោយសមត្ថភាព

Vibe X3 គឺជាស្មាតហ្វូនលំដាប់កំពូលមួយរបស់ក្រុមហ៊ុន Lenovo ដែលមានសមត្ថភាពដ៏អស្ចារ្យ វាមានរូបរាងយ៉ាងសាមញ្ញ តួខ្លួនរបស់វាផលិតពីលោហៈធាតុយ៉ាងរឹងមាំ ផ្នែកខាងក្រោយមានរាងកោង ងាយស្រួលចាប់កាន់ រួមជាមួយនឹងទ្រនាប់ស្គែន ក្រយ៉ៅដៃ ដើម្បីជាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ស្មាតហ្វូននេះមានរូបរាងធំបន្តិច ប្រើស៊ីមពីរ អេក្រង់របស់វាមានទំហំ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយនឹងរីសូលូសិនធំ 1080 x 1920 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ខៃ ពេញភ្នែក ។ Vibe X3 នាំមកនូវកាមេរ៉ាក្រោយទំហំធំដល់ទៅ 21 មេកាភិចសែល អមជាមួយនឹង LED Flash ពីរគ្រាប់ជាប់គ្នា អាចអោយយើងថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ក្នុងកម្រិត 4K ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខគឺមានទំហំ 8 មេកាភិចសែល ។ ចំពោះ មេម៉ូរីម៉ាស៊ីនរបស់ស្មាតហ្វូននេះវិញគឺមានទំហំ 32 ជីកាបៃ និង 64 ជីកាបៃ ហើយរ៉េមមានទំហំ 3 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Quad-core 1.2 GHz Cortex-A53 និង Dual-core 1.8 GHz Cortex-A57 ដែលអាចអោយយើងមានភាពងាយស្រួលក្នុងការដោនឡូតហ្គេម កម្មវិធីផ្សេងៗ បានលឿនទាន់ចិត្ត រួមទាំងអាចប្រើប្រាស់ កម្មវិធីផ្សេងៗបានដោយរលូនផងដែរ ។ ស្មាតហ្វូននេះមានពីរព៌ណគឺ ព៌ណស និងព៌ណខ្មៅ ហើយចំពោះតម្លៃរបស់វាវិញ គឺពុំទាន់ដឹងនៅឡើយទេ ។

Viber X3 ស្មាតហ្វូនថ្មីរបស់ Lenovo ដែលពេញដោយសមត្ថភាព

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8992 Snapdragon 808
  • CPU : Quad-core 1.2 GHz Cortex-A53 & Dual-core 1.8 GHz Cortex-A57
  • RAM : 3 GB
  • Memory ខាងក្នុង : 32/64 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 21 MP, 5248 x 3936, phase detection autofocus, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Non-removable Li-Po 3600 mAh battery
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White, Black

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Viber X3 ស្មាតហ្វូនថ្មីរបស់ Lenovo ដែលពេញដោយសមត្ថភាព
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Viber X3 ស្មាតហ្វូនថ្មីរបស់ Lenovo ដែលពេញដោយសមត្ថភាព

ចុះថ្ងៃទី 19 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 02:10 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ