​ប៉ូលិស​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​​ពាក់​​ព័ន្ធ​ថ្នាំញៀន​

​រា​ជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​ប៉ូលិសប៉ុស្ដិ៍​រដ្ឋ​បាល​​ចោម​ចៅ​ ​ចាប់​ឃាត់ខ្លួន​ ​​រួម​នឹង​វត្ថុតាង​​ មាន​ដាវ​កែ​​ច្នៃ១ដើម និង​គ្រឿងញៀន​ចំនួន​៤​កញ្ចប់ កាលពី​វេលា​ម៉ោង១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី១៨ វិ​ច្ចិ​កា ២០១៥ នៅ​​​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​រូប​នេះ ​ឈ្មោះ ចេ​ង ពៅ អាយុ២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ខាងលើ និង​មានស្រុក​កំណើតនៅ​ភូមិ​ត្បែង ​ឃុំ​ត្បែង ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង ។
​ជនសង្ស័យ និង​វត្ថុតាង ​ត្រូវ​បាន​​សមត្ថកិច្ច​នាំ​ទៅសាកសួរ​ និង​កសាង​សំណុំរឿងបញ្ជូន​ទៅ​​សាលាដំបូង​រាជ​ធានី​ ដើម្បី​​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕​