ពាក្យ​​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ត្រូវ​បាន​បញ្ចូល​ក្នុង​វចនានុក្រម​ Oxford កាល​ពី​ថ្មីៗ​នេះ

ពាក្យ​​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ត្រូវ​បាន​បញ្ចូល​ក្នុង​វចនានុក្រម​ Oxford កាល​ពី​ថ្មីៗ​នេះ

​​​​​​​​​​​​​​វចនានុក្រម​ដ៏​ល្បី​ល្បាញ​មួយ​​របស់​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា​ Oxford បាន​ធ្វើ​ការ​បញ្ចូល​ពាក្យទាក់​ទង​នឹង​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ បន្ទាប់​ពី​​សង្កេត​ឃើញ​ថា​ ពាក្យ​ទាំង​នេះ​ពេញ​និយម​ប្រើ​ប្រាស់​ក្នុង​សម័យ​កាល​ដ៏​​ជឿន​លឿន​នេះ។

 

ពាក្យ​​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ត្រូវ​បាន​បញ្ចូល​ក្នុង​វចនានុក្រម​ Oxford កាល​ពី​ថ្មីៗ​នេះ

 

 

-YouTuber៖ ប្រើ​សម្រាប់​សម្គាល់​អ្នក​ប្រើ​ប្រាស់​ដែល​ប្រើ​ប្រាស់​វិបសាយ​ Youtube ជា​ពិសេស​អ្នក​ដែល​បង្កើត​វីដេអូ​និង​បង្ហាញ​មុខ​នៅ​ក្នុង​វីដេអូ​ផ្ទាល់

 

-Redditor៖ អ្នក​ប្រើ​ប្រាស់​ដែល​ចុះ​ឈ្មោះ​លើ​វិបសាយ​ Reddit

 

-Selfie៖ រូបភាព​ជំហរ​ខ្លួន​របស់​មនុស្ស​ម្នាក់​ ថត​ដោយ​មនុស្ស​ម្នាក់​​ប្រើ​ប្រាស់​​កាមេរ៉ា​ឌីជីថល​ ជា​ពិសេស​គឺ​ដើម្បី​បង្ហោះ​លើ​បណ្ដាញ​សង្គម

 

-Unfriend៖ ជា​ការ​ដក​នរណា​ម្នាក់​ចេញ​ពី​បញ្ជី​មិត្តភ័ក្ដិ​លើ​​បណ្ដាញ​សង្គម

 

-Tweep៖ អ្នក​ដែល​ប្រើ​ប្រាស់​សេវាកម្ម​ផ្ញើ​សារ​តាម​អនឡាញ​ Twitter ​ដើម្បី​ផ្ញើ​និង​ទទួល​ tweet

 

-Hashtag៖ ពាក្យ​ឬ​ឃ្លា​ដែល​​នាំ​មុខ​ដោយ​​សញ្ញា# ដោយ​សញ្ញា ​# នេះ​គឺ​ជា​អ្នក​បែង​ចែក​និង​ចាត់​ជា​ផ្នែកៗ​នូវ​ពាក្យ​ឬ​ឃ្លា​ដែល​នៅ​បន្ត​បន្ទាប់​ ដែល​គេ​និយម​ប្រើ​លើ​បណ្ដាញ​សង្គម

 

-Crowdfunding៖ ការ​រៃ​អង្គាស​ប្រាក់​​ពី​មនុស្ស​ជា​ច្រើន​អ្នក​ ជា​ពិសេស​គឺ​សហគមន៍​លើ​អ៊ីនធឺណិត​​​​​​​​​​​​​​​​​

 

ចុច​អាន៖ អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?

 

ពាក្យ​​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ត្រូវ​បាន​បញ្ចូល​ក្នុង​វចនានុក្រម​ Oxford កាល​ពី​ថ្មីៗ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TimesofIndia​​​​​​​​​​​​​​​​​​​​

នាំមកជូនដោយ

ពាក្យ​​បច្ចេកវិទ្យា​ចំនួន​ប្រាំពីរ​ត្រូវ​បាន​បញ្ចូល​ក្នុង​វចនានុក្រម​ Oxford កាល​ពី​ថ្មីៗ​នេះ