លោកបណ្ឌិត ជា ចំរើន លាឈប់​ពី​គណបក្ស CPP

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​បណ្ឌិត ជា ចំរើន អតីត​សមាជិក និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន បាន​សរសេរ​លិខិត​ជូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ​ថា លោក​សុំ​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

ចំណែកឯ​ប្រភព​ក្រៅផ្លូវការ​មួយទៀត​បានឱ្យ​ដឹង​ថា លោក​បណ្ឌិត​ជា ចំរើន គ្រោង​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយទៀត ។ ប៉ុន្តែ​ត្រូវ​លោក​បណ្ឌិត​ជា ចំរើន ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា លោក​មិន​ទាន់​គិតដល់​ចំណុច​នេះ​នៅឡើយ​ទេ ។