បំបែកសំណុំរឿង វែកមុខ​ឃាតក​បាញ់សម្លាប់​មន្ត្រី​យោធា​ម្នាក់ នៅ​ស្រុក​ភ្នំព្រឹក ជា​យោធា​ដូចគ្នា​

បាត់ដំបង​: ក្រោយពី​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​នគរបាល​អស់​រយ​:​ពេល ៦​ថ្ងៃ​រួចមក ករណី​ឃាត់​កម្មបាញ់ សម្លាប់​មន្ត្រី​យោធា​ម្នាក់ ខណៈ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង ៦​ល្ងាច ថ្ងៃទី​១៨ វិច្ឆិកា ២០១៥ ស្ថិតនៅ​កងពលតូច​លេខ​៥៣ ផ្តើមចេញពី​រឿង​ស្នេហា​ត្រីកោណ​។ ពេលនេះ សម្ថ​កិច្ច​កំពុង​សួរចំលើយ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​។​

​ជនសង្ស័យ ឈ្មោះ នី នឿន អាយុ ៥១​ឆ្នាំ ជា​មន្ត្រី​យោធា ក្នុង​កងពលតូច​លេខ​៥៣ ជាមួយ​ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ លី គឹមឈុន អាយុ ៤៧​ឆ្នាំ  នៅក្នុង​អង្គភាព​កងពលតូច​ថ្មើ​ជើង​លេខ​៥៣ ជាមួយ​ជនសង្ស័យ​។

​ជនសង្ស័យ​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បាន​បាញ់​ជនរងគ្រោះ​មែន តែ​អ​ចេតនា​ទេ ព្រោះ​មកពី​ឮ​សំឡេង​ឆ្កែ​ព្រូស ក៏​ដក​កាំភ្លើង​បាញ់​ចំ​ត្រូវ​ជនរងគ្រោះ​តែម្តង​។

​ប៉ុន្តែ​ប៉ូលិស បាន​អះអាងថា តាមពិត​រឿងនេះ មិនមែន​ដូច​ការសារភាព​របស់​ជនសង្ស័យ​ទេ​។ រឿងនេះ ជា​រឿង​ស្នេហា​ត្រីកោណ​។​

​គួររំលឹកថា មន្ត្រី​យោធា​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​បាញ់សម្លាប់ គ្រា​ដែល​គាត់​កំពុង​នៅក្នុង​ផ្ទះ​ម្នាក់ឯង កាលពី​វេលា​ម៉ោង ៦ និង​៤០​នាទី​យប់ ថ្ងៃទី​១៤ វិច្ឆិកា នៅក្នុង​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ប៊ួ​រ ស្រុក​ភ្នំព្រឹក​។​

​ភរិយា​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ការ​លួច​បាញ់ប្រហារ​នេះ បានកើត​ឡើង ក្រោយពេល​ប្ដី​របស់គាត់ និង​អ្នកភូមិ​ប៉ុន្មាន​នាក់​ទៀត បាននាំគ្នា​ទៅ​លួច​វាស់វែង​ដី ដែលមាន​ជម្លោះ​រ៉ាំរ៉ៃ​មួយកន្លែង ជាមួយ​ក្រុមហ៊ុន "​សួន​មានសម្បត្តិ​" នៅ​ចំណុច "​បុស​ស្អំ​" កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ក៏ត្រូវ​គេ​លួច​បាញ់សម្លាប់​តែម្ដង​៕​