បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២៣​នាក់ នៅ​ភូមិ​ត្រពាំង​ឈូក​

ភ្នំពេញ: កម្លាំង​នគរបាល​ជំនាញ សហការ ជាមួយ កម្លាំង​គណ​:​បញ្ជាការ ខណ្ឌ​សែន​សុខ បាន​ចុះប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​​ចំនួន​២៣​នាក់ ដកហូត​ថ្នាំញៀន​មួយចំនួន ទូ​ហ្គេម​មួយចំនួន និង​ជញ្ជីង​ថ្លឹង​ចំនួន​៥​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ  នៅចំណុច​ក្រុម​១០- ១១​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​មានការ​សម្រប​​សម្រួល​តាមផ្លូវ​ច្បាប់ ពី​ព្រះរាជអាជ្ញារង កែវ សុជាតិ និង​ចូលរួម​ពី​សំណាក់ លោក ប៊​ន សំអាត​ស្នងការរងនគរបាល រាជធានី​ភ្នំពេញ និង​លោក​ម៉ក់ ហុង អធិការនគរបាល ខណ្ឌ​សែន​សុខ​ផងដែរ​។​

​អធិការនគរបាល ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យនិង​វត្ថុតាង​បាន​នាំមក អធិការដ្ឋាន ដើម្បី​កសាង​នីតិវិធី​៕​