IMER ឧបករណ៍​ជំនួយ​ដល់​ការសាងសង់ ជួបជុំ​បណ្តា​ក្រុមហ៊ុន​ចែកចាយ នៅ​តំបន់​អាស៊ីអាគ្នេយ៍ លើក​ទី​៥

ភ្នំពេញ​: បណ្តា​ក្រុមហ៊ុន​ចែកចាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នូវ​ឧបករណ៍​ជំនួយការ​សាងសង់ ម៉ាក IMER របស់​ប្រទេស​អ៊ីតាលី បាន​ជួបប្រជុំគ្នា លើក​ទី​៥ នៅ​ប្រទេស​កម្ពុជា ដើម្បី​កសាង​ទំនាក់ទំនង​រវាង​អ្នក​ចែកចាយ​ពី​ប្រទេស​ផ្សេងៗ និង​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សុខា ដោយមាន​អ្នកចូលរួម ដែលជា​អ្ន​ចែកចាយ ចំនួន ៩ ប្រទេស​។​

​លោក Giuseppe DE ANGELIS អ្នកជំនាញ​មកពី​ក្រុមហ៊ុន IMER អ៊ីតាលី បានអោយដឹងថា កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺជា​ការប្រជុំ​ប្រចាំឆ្នាំ លើក​ទី​៥ ហើយ IMER ជា​ផលិតផល​របស់​ប្រទេស​អ៊ីតាលី និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី ពីព្រោះ​យើង​យកចិត្ត​ទុក​ចំពោះ​ការសាងសង់ នៅ​តំបន់​អាស៊ី​។​

​លោក Giuseppe បន្តថា កិច្ចប្រជុំ​ថ្ងៃនេះ សំខាន់​គឺ​យើង​ចូលរួម​ជជែក​គ្នា ដើម្បី​រក​ចំណុច​ដែល​ល្អ និង​កែប្រែ ធ្វើយ៉ាងណា​ដើម្បី​អភិវឌ្ឍន៍​នូវ​ផលិតផល ក៏ដូចជា​សេវា ក្នុងការ​ផ្តល់ទៅអោយ​អតិថិជន​របស់​យើង​។

​លោក​បន្ថែមថា ផលិតផល IMER គឺជា​ឧបករណ៍​ជួយ​ព​ន្លឿ​ន​ក្នុងការ​សាងសង់ សំណង់ និង​គុណភាព ក្នុង​ការធ្វើ​សំណង់​ទាំងនោះ​ផងដែរ ដែល​ឧបករណ៍​នេះ​ផលិតឡើង នៅ​ប្រទេស​អ៊ីតាលី ប្រកបដោយ​ស្តង់ដារ​អឺរ៉ុប ដោយ​គេ​បាន​សាកល្បង និង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​អឺរ៉ុប អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សូមបញ្ជាក់ថា ឧបករណ៍​ជំនួយការ​សាងសង់​ម៉ាក IMER រួមមាន ម៉ាស៊ីន​បូកជញ្ជាំង ម៉ាស៊ីន​លាយ​បេតុង ម៉ាស៊ីន​លាយ និង​បូក​បាយអរ ម៉ាស៊ីន​កាត់​ការ៉ូ និង​ម៉ូ​ទ័​រ​គ្រប់​ប្រភេទ ដែល​ផលិត​នៅ​ប្រទេស​អ៊ីតាលី និង​នាំចូល​ចែកចាយ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន CBMS Trading Co.,Ltd៕​