អាវុធហត្ថ​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច ដុតចោល​ក្នុង​ពាង​មក​តុលាការ

ភ្នំពេញ: មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច ដុតចោល​ក្នុង​ពាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​មកដល់​តុលាការ​ហើយ នៅ​ព្រឹក ថ្ងៃទី​១៩ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានីភ្នំពេញ​កំពុង​សាកសួរ មូលហេតុ​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ហ៊ាន​សម្លាប់ប្រពន្ធ​ខ្លួនឯង រួច​យកទៅ​ដុតចោល​ក្នុង​ពាង បង្ក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីចុង​សប្តាហ៍​កន្លងទៅ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ព្រោះតែ​រឿង​ប្រចណ្ឌ​។​

 ក្រោយពី​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ព្រះ​សី ហ​នុ ចាប់ខ្លួនបាន​កាលពី​យ​ប់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​ជននេះ បាន​រត់គេចខ្លួន​ចេញ ពី​រាជធានី​ភ្នំពេញទៅ​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ចម្លើយសារភាព​រប​ស់បុ​រស​ជា​ប្តី​ឈ្មោះ សុង ទូច អាយុ​៤៥​ឆ្នាំ ដែលជាជនដៃដល់​ថា ខ្លួនគេ និង​ប្រពន្ធ​ឈ្មោះ ទឹម សោភា ហៅ​ញ៉ា​ញ់ អាយុ​៣៤​ឆ្នាំតែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយ​ខ្លួន​ចោទ​ប្រពន្ធ​ថា លួច​មាន​សា​ហាយជាមួយ​ប្រុស​ថ្មី ជាមួយគ្នា​និង​អ្នកទិញ លក់​ដី​ដូចគ្នា​នោះ រហូតដល់​រៀបចំផែនការ​សម្លាប់​ប្រពន្ធ​ចោល​តែម្តង​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥នៅ​ភូមិគ្រឹះ​របស់​ឧ​ត្ត​ម​សេនីយ៍ មួយរូប ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ មាន​ករណី​ចាក់​សាំង​ដុត​មនុស្ស នៅក្នុង​ពាងទឹក ដែល​គេដឹងថា បង្កឡើង​ដោយសារ​ប្តី ជា​មន្ត្រី​យោធា​ម្នាក់ វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង រួច​យកសព​ទៅ​ដាក់​នៅក្នុង​ពាងទឹក ខាងក្រោយ​ផ្ទះ ហើយ​ដុតចោល​សល់​តែ​លលាដ៍ក្បាល​។​

​សមត្ថកិច្ច បានអោយដឹងថា សព​ស្ត្រី​រងគ្រោះ ឈ្មោះ ទឹម សោភា ហៅ ញ៉ា​ញ់ អាយុ៣៤​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី ស្នាក់​នៅផ្ទះ​លេខ​១៤៧ ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​៣​នាក់ ។ ចំណែកជនល្មើស ឈ្មោះ សុង ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មន្ត្រី​យោធា នៅទីចាត់ការ​ព្រំដែន ស្នាក់នៅ​បណ្តោះអាសន្ន នៅផ្ទះ​លេខ​៤៥៧ ផ្លូវលំ ភូមិ​បា​យ៉ាបសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃរំដេង ស្រុក​គី​រី​វង្ស ខេត្តតាកែវ បុរស​សង្ស័យ ជា​បុរស​ពោះម៉ាយ មានកូន​២​នាក់ ស្រី១​នាក់ និង​ប្រុស ១​នាក់​។​

​សមត្ថកិច្ច ប្រាប់​បន្តទៀតថា កន្លងមក ស្ត្រី​រងគ្រោះ (​សព​) និង​ជនសង្ស័យ ធ្លាប់បានលួចលាក់​ស្នេហា និង​ស្នាក់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយហើយ​អ្នក​ទាំងពីរ តែងតែ​មកជួប​គ្នា​នៅផ្ទះ​កើតហេតុ ពីព្រោះ​ជនសង្ស័យ ជាអ្នកយាម​ផ្ទះ អោយ​ឧ​ត្ត​ម​សេនីយ៍​មួយរូប​។​

​ប្រភព​ដដែល បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ អ្នក​ទាំងពីរ​ទំនងជា​មានការផឹកស៊ី​ស្រវឹង ហើយក៍​ទំនាស់​ពាក្យសំដី​គ្នា ទើប​ឈានដល់​វាយ​សម្លាប់ និងយក​សព​ដុតចោល​ក្នុង​ពាងទឹក​បែបនេះ ពីព្រោះ​នៅពេលដែល​សមត្ថកិច្ចចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ឃើញ​មាន​គ្រឿងក្លែម និង​ដប​ស្រាសេសសល់ នៅក្បែរនោះ​។​

​តាម​ការបំភ្លឺ​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន ឡាយ ត្រូវជា​បង​បង្កើត របស់​ជនសង្ស័យ បានប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​១២ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្អូនប្រុសរបស់គាត់ (​ជនសង្ស័យ​) បាន​ទៅផ្ទះ​របស់គាត់ ហើយ​នៅពេលនោះ គាត់ឃើញ​នៅលើ​ផ្ទៃមុខ​ប្អូន​គាត់ មាន​ស្នាម​រលាកភ្លើង​។ ពេលនោះ​គាត់ បាន​សួរថាមុខ​ឯង​ត្រូវ​អី បាន​ជាមាន​ស្នាម​ភ្លើង​ឆេះ​។ ពេលនោះ ជនសង្ស័យ ត្រូវជា​ប្អូនប្រាប់​វិញ​ថា គេ​បានសម្លាប់​ស្ត្រី​ជា​ប្រពន្ធ​របស់គេ ដោយ​យកទៅដាក់​ក្នុង​ពាង​ចាក់សាំង​ដុត​ទៀតផង​។ ក្រោយមក ប្អូន​គាត់​បាន​ផ្តាំផ្ញើ អោយជួយ​មើល​កូន​អោយ​ផងហើយ​បាន​ដើរ​ចេញទៅ​ក្រៅ​បាត់ ។​

​ក្រោយមក ពេលដែល​ប្តី​របសគាត់ ត្រឡប់​មកពី​ធ្វើការ​វិញ គាត់​ក៍បាន​និយាយ​រឿងប្រាប់ ទើប​ប្តី​គាត់​បាន​ទូរស័ព្ទ ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះទៅកន្លែងកើតហេតុ ពិនិត្យ​មើលថា តើ​កើត​មានរឿង​នឹង​ដែរ​ឬ​អត់ ? ។ រហូតដល់វេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បានចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ទើប​ដឹងថា ករណីនេះ កើតឡើងពិតប្រាកដ​មែន បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​នោះ បានអោយដឹងថា កន្លងមក គេ​តែងតែឃើញ​ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ អោយតែ​មានការ​ផឹកស៊ី គឺ​ឮសូរ​សម្លេងឈ្លោះ​គ្នា​រហូត ហើយ​ក្រោយ​កើតហេតុ ជនសង្ស័យ បាន​ទៅក្នុង​ភូមិ​ប្រាប់អ្នកភូមិ​ថា គាត់​បានសម្លាប់​ប្រពន្ធ​គាត់​ហើយ តែ​អ្នកភូមិ មិន​ចាប់អារម្មណ៍​ទេព្រោះ​ជនសង្ស័យ មាន​សភាព​ស្រវឹង​។​

​ក្នុងករណី​ឃាតកម្ម សម្លាប់​ដុត​ក្នុង​ពាងទឹក​នេះ រហូតដល់​វេលា​ម៉ោង ៨ និង​៣០​នាទីព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ​មួយចុះ​ពិនិត្យ​សព នៅ​កន្លែងកើតហេតុ ដោយ​សភាព​សព ឃើញ​នៅសល់តែលលាដ៍ក្បាល ក្នុង​ពាង​ប៉ុណ្ណោះ​។​

​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួច ក៍​ប្រគល់​ឆ្អឹង​អោយទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឃាតករ​នោះ ដើម្បី​យកមក​ផ្តន្ទាទោសទៅតាម​ផ្លូវច្បាប់​៕​

អាវុធហត្ថ​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច ដុតចោល​ក្នុង​ពាង​មក​តុលាការ

អាវុធហត្ថ​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច ដុតចោល​ក្នុង​ពាង​មក​តុលាការ