សេដ្ឋីចិត្តធម៌ ចំណាយលុយជួយជីវិតសត្វឆ្កែ ដែលគេបំរុងសម្លាប់យកសាច់ រហូតទាល់តែធ្លាក់ខ្លួនក្រ

ចិន៖ ដើម្បីអាចជួយជីវិតសត្វឆ្កែអនាថារាប់រយក្បាល ដែលប្រឈមនឹងការសម្លាប់យកសាច់ អតីតសេដ្ឋីចិត្តធម៌ម្នាក់ បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កើតមជ្ឈមណ្ឌលសង្គ្រោះសត្វ ដើម្បីជួយសត្វឆ្កែទាំងនោះឲ្យនៅរស់រានមានជីវិត រហូតទាល់តែត្រូវអស់លុយពីខ្លួន។

លោក Wang Yan វ័យ២៩ឆ្នាំ ជាអ្នកស្រុកជីឡុង ធ្លាប់ជាសេដ្ឋីមានលុយរាប់លានយ័ន ប៉ុន្តែមកទល់ពេលនេះ គាត់បានធ្លាក់ខ្លួនក្រវិញម្តង ដោយសារតែការចំណាយដ៏ច្រើន ទៅលើការចិញ្ចឹមសត្វឆ្កែរាប់រយក្បាលជារៀងរាល់ថ្ងៃ ដែលភាគច្រើនសុទ្ធតែជាឆ្កែអនាថា។ លោក Wang ចាប់ផ្តើមបង្កើតមជ្ឃមណ្ឌលសង្គ្រោះសត្វនេះឡើង ចាប់ពីឆ្នាំ២០១២ មក ដោយសារមូលហេតុមួយ គឺនៅពេលដែលសត្វឆ្កែជាទីស្រលាញ់របស់គាត់ បានបាត់ខ្លួនមិនដឹងនៅទីណា។ គាត់បាននិយាយថា៖ «ខ្ញុំខំដើររកមើលគ្រប់ច្រកល្ហក ប៉ុន្តែគ្មានដានណាមួយសោះ។ ចុងក្រោយខ្ញុំទៅដល់ ទីសត្វឃាត (កន្លែងសម្លាប់សត្វយកសាច់) ដើម្បីរកមើល ក្រែងលឆ្កែខ្ញុំនៅទីនោះ»។

បើតាមប្រភពបន្តថា លោក Wang ចំណាយពេលអស់ ១សប្តាហ៍ នៅតែរកមិនឃើញនៅកន្លែងទីសត្វឃាតនោះ ខណ:ពេលវេលាដែលរូបគាត់ស្ថិតនៅទីនោះ ធ្វើឲ្យផុសចេញនូវគំនិតមួយឡើង។ លោក Wang បានចំណាយប្រាក់ទិញយកទីសត្វឃាតនោះ និងប្រែក្លាយវា មកជាកន្លែងចិញ្ចឹមសត្វឆ្កែវិញម្តង។ ទីបំផុតទីនោះបានក្លាយជាជម្រកដ៏ប្រសើរសំរាប់ឆ្កែអនាថា ដែលពួកវាអាចគេចផុតពីការសម្លាប់យកសាច់។

លោក Wang ប្រាប់ថាបច្ចុប្បន្នចំនួនសត្វឆ្កែសរុបនៅកន្លែងលោក នៅសល់តែ ២១៥ក្បាលប៉ុណ្ណោះ ដោយកាលពីមុន មានជាង១ពាន់ក្បាល តែត្រូវម្ចាស់ថ្មីយកទៅចិញ្ចឹមនៅក្នុងគ្រួសារជាបន្តបន្ទាប់។ គាត់បន្ថែមថា៖ «ខ្ញុំមិនទទួលយកប្រាក់បរិច្ចាគដែលឲ្យមកខ្ញុំទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថាមានមនុស្សចិត្តល្អខ្លះ អាចជួយឧបត្ថម្ភដល់ការចិញ្ចឹមពួកវា (សត្វឆ្កែ) ដែលនៅសេសសល់ទាំងនេះ បានរស់តែប៉ុណ្ណោះ»៕

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • សេដ្ឋីចិត្តធម៌ ចំណាយលុយជួយជីវិតសត្វឆ្កែ ដែលគេបំរុងសម្លាប់យកសាច់ រហូតទាល់តែធ្លាក់ខ្លួនក្រ已关闭评论
  • 344 views
  • Hide Sidebar
    A+
Publish on:2015/11/19  Category:ប្លែកៗ