អ៊ុយក្រែន៖ ទណ្ឌកម្មម្ហូបអាហារ របស់រុស្ស៊ី នឹងនាំខាតបង់ រាប់លានដុល្លារ

កៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក អាសេននី យាត់សេនយុគ បាននិយាយកាលពីថ្ងៃ ពុធម្សិលមិញនេះថា ប្រទេសរបស់លោកនឹង ត្រូវខាតបង់អស់ទឹកប្រាក់ រាប់លានដុល្លារ ប្រសិន បើរុស្ស៊ី ដាក់ទណ្ឌកម្មហាមការនាំចូល ផលិតស្បៀងអាហារ នៅក្នុងប្រទេស។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។   

លោកនាយករដ្ឋមន្រ្តី យាត់សេនយុគ បាននិយាយថា៖ "យោងតាមការប៉ាន់ ប្រមាណជាបឋម ចំនួនទឹកប្រាក់នៃការ ហាមឃាត់ការ ផលិតអាហារនេះ នឹងអាចខាតបង់ចំនួន ៦០០ លានដុល្លារសហរដ្ឋអាមេរិកនាឆ្នាំក្រោយនេះ។ "
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា ប្រទេសអ៊ុយក្រែន នៅតែពឹងផ្អែក ទៅ លើប្រទេសរុស្ស៊ី ក្នុងការនាំចេញម្ហូបអាហារទៅ ក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី ជារៀង រាល់ឆ្នាំ បើទោះបីជាការផលិតម្ហូបអាហារ នេះត្រូវបាន ហាមឃាត់យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ដែរថា កាលពីខែសីហា ឆ្នាំ២០១៥នេះ ប្រទេសរុស្ស៊ីបានធ្វើការព្រមានថា ប្រទេស អ៊ុយក្រែននឹងត្រូវ ហាមឃាត់ក្នុងការផលិតចំណីអាហារនាំចេញទៅក្នុងទីផ្សារប្រទេសរុស្ស៊ី៕