​តួ​ក​គី និង​អាមេរិក​ប្តេជ្ញា​វាយកម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS

តួ​ក​គី​៖​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​តួ​ក​គី លោក Feridun Sinirlioglu បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Anatolia ឲ្យ​ដឹងថា រដ្ឋាភិបាល​អង់កា​រ៉ា មាន​គម្រោង​វាយប្រហារ​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS​ជាមួយ​អាមេរិក​ដើម្បី​បញ្ចប់​វត្តមាន​ក្រុម​អ៊ីស្លាម​IS ចេញពី​បណ្ដា​យ​ព្រំដែន​របស់ខ្លួន​ជាមួយ​ព្រំដែន​ស៊ី​រី​។ 

​    ​លោក​ថា​បានបញ្ជាក់​បន្ថែមទៀតថា នៅពេល​ផែនការ​បញ្ចប់​ហើយ​នោះ នឹង​បន្ត​កម្លាំង​ជាច្រើន​ទៀត​ដើម្បី​ការពារ​ព្រំដែន​របស់ខ្លួន​។​

​     យោងតាម​ប្រសាសន៍​របស់លោក John Kerry ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​CNN​ថា ”​យើង​កំពុងតែ​សហការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​តួ​ក​គី​ហើយ ដើម្បី​កម្ទេច​ក្រុម​IS​នៅ​ស៊ី​រី​”  តែ​នៅពេលដែល​តួ​ក​គី​បិទ​ព្រំដែន​នៅ​ចម្ងាយ​ពី​៩៨​គីឡូម៉ែត្រ​៕ 

​តួ​ក​គី និង​អាមេរិក​ប្តេជ្ញា​វាយកម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS