​ឆ្នាំ​២០១៥ មនុស្ស​ស្លាប់​ដោយ​ការវាយប្រហារ​ពី​ក្រុម​ភេរវកម្ម​កើនឡើង​៨០%

ពិភពលោក៖​អង្គការ​Vision of Humanity ឬ​អង្គការ​ទស្សនៈ​នៃ​មនុស្សជាតិ​បានចេញ​របាយការណ៍​វាស់​ស្ទង់ ផលប៉ះពាល់​បណ្ដាលមកពី​អំពើ​ភេរវកម្ម​ឆ្នាំ​២០១៥​ដោយ​បញ្ជាក់ថា​កាលពី​ឆ្នាំ កន្លងទៅ​មាន​មនុស្ស​៣២៦៥៨​នាក់​បាត់​បង់ជីវិត​ដោយសារតែ​ការវាយប្រហារ​ពី ក្រុម​ភេរវជន​។ តួលេខ​នេះ មាន​ចំនួន​កើនឡើង​៨០%​បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ 

​    ​របាយការណ៍ ដដែល​បង្ហាញថា ក្នុង​ឆ្នាំ​២០១៤ មានការ​វាយប្រហារ​ពី​ភេរវជន​ចំនួន ១៣៣៧០​ករណី ទៅលើ​ប្រទេស​ចំនួន​៩៣ ទូទាំង​ពិភពលោក​។ ក្នុងចំណោម​ប្រទេស​ទាំង​៩៣ មាន​ប្រទេស​ចំនួន​៥ ដែល​រងគ្រោះថ្នាក់​បាត់បង់​ជីវិត​ប្រមាណ​ជា ៧៨%​នៃ​ចំនួន​អ្នកស្លាប់​ទាំង​អ​អស់​ដោយសារ​អំពី​ភេរវកម្ម​។ ប្រទេស​ទាំងនោះ​មាន​៖ អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន និង​ប្រទេស​ស៊ី​រី​៕ 

​ឆ្នាំ​២០១៥ មនុស្ស​ស្លាប់​ដោយ​ការវាយប្រហារ​ពី​ក្រុម​ភេរវកម្ម​កើនឡើង​៨០%