ឯ​ក​ឧ​ត្ត​ម ហោ ណាំហុង ប្រា​ប់​អ​ង្គ​ទូ​ត​ថា​កា​រ​ចេ​ញ​ដី​កា​ចា​ប់​ខ្លួ​ន​លោ​ក សម រង្ស៊ី មិ​ន​ពាក់​ព័ន្ធ​​រឿ​ង​នយោ​បា​យ​

ភ្នំពេញ៖ ឧប​នា​យក​រដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរ​ទេ​ស និង​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ​ បា​ន​ប​ញ្ជា​ក់​ប្រា​ប់​អ​ង្គ​ទូត​ទំាង​អស់​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា ថា​ក​រ​ណី​រ​ប​ស់​លោ​ក សម រង្ស៊ី ប្រ​ធា​ន​គ​ណ​ប​ក្ស​ស​ង្គ្រោះ​ជា​តិ​ មិ​ន​មែ​ន​ជា​ទំ​នា​ស់​រ​វា​ង​គ​ណ​ប​ក្ស និង​គ​ណ​ប​ក្ស ហើ​យ​ក៏​មិ​ន​មែ​ន​ជា​ប​ញ្ហា​ន​យោ​បា​យ​នោះ​ទេ ពោ​ល​គឺ​ជា​ប​ញ្ហា​ផ្ទា​ល់​រ​វា​ង​លោ​ក​ និ​ង លោក​ សម រង្ស៊ី ។ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយអង្គទូតថា តាំ​ង​ពី​ឆ្នាំ ២០០៨ នៅ​ជើ​ង​ឯ​ក​ចំ​ពោះ​មនុ​ស្ស​រា​ប់​រ​យ​នា​ក់​លោក សម រង្ស៊ី បាន​មួ​ល​បង្កា​ច់​លោក​ ដែ​ល​ធ្វើ​ឲ្យ​លោ​ក​ឧប​នា​យ​ក​រដ្ឋ​មន្រ្តី​មា​ន​កា​រ​ឈឺ​ចា​ប់ ព្រោះ​ស​មា​ជិ​ក​គ្រួ​សា​រ​ជា​ច្រើ​ន​រ​ប​ស់​លោ​ក​ ក៏​ត្រូ​វ​បា​ន​ស​ម្លា​ប់​ក្នុ​ង​ស​ម័យ​ខ្មែរ​ក្រ​ហ​ម ។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មានប្រសាសន៍ថា “ប្អូនស្រីខ្ញុំពីរនាក់ ទំាងកូនទំាងប្តីគេ ទំាងក្មួយស្រីនៅស្រុកគេ ខ្មែរ​ក្រ​ហ​ម​យ​ក​ទៅ​ស​ម្លា​ប់​អ​ស់​នៅ​បឹ​ង​ត្រ​បែ​ក ជា​មួយ​ខ្ញុំ​ ខ្ញុំ​អ​ត់​ទំា​ង​ដឹ​ង​ផង​ទា​ល់​តែ​រំ​ដោះ​ពី​ខ្មែរ​ក្រ​ហ​ម​ឆ្នាំ ១៩៧៩ ជួ​ប​មិត្ត​ភ័ក្តិ​ដែ​ល​គេ​នៅ​ម្ខា​ង​រ​បង​នោះ (ប៣០) គេ​បា​ន​ប្រាប់​ខ្ញុំ​ថា​ប្អូន​បង​ឯ​ង​នៅ​ជា​មួយ​ខ្ញុំ​ ទើប​ខ្ញុំ​ដឹ​ង​ថា​ប្អូន​ខ្ញុំ​ម​ក​ ត្រូ​វ​ខ្មែ​រ​ក្រ​ហ​ម​សម្លា​ប់​ជិត ១០​នាក់” ។ ដើម្បីការលាងនូវការឈឺចាប់ ដើម្បីស្តារកិត្តិយស […]

  • ឯ​ក​ឧ​ត្ត​ម ហោ ណាំហុង ប្រា​ប់​អ​ង្គ​ទូ​ត​ថា​កា​រ​ចេ​ញ​ដី​កា​ចា​ប់​ខ្លួ​ន​លោ​ក សម រង្ស៊ី មិ​ន​ពាក់​ព័ន្ធ​​រឿ​ង​នយោ​បា​យ​已关闭评论
  • 205 views
  • Hide Sidebar
    A+