ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ


ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ

បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​វ័យ ៦០ ប្លាយ​ជាង​ហើយ​ក៏​ដោយ​តែ​តារា​សម្ដែង​ចិន Zhang Shuang Li នៅ​តែ​មាន​ស្ទីល​សំលៀក​បំពាក់​តាម​ទាន់​សម័យ​ជា​និច្ច រហូត​ដល់​យុវវ័យ​ក៏​មិន​អាច​តាម​ទាន់។

 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

​ប្រទេស​ចិន​គឺ​មិន​ខ្វះ​ទេ​បុគ្គល​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​វិស័យ​សំលៀក​បំពាក់​នៅ​លើ​ពិភព​លោក​ដូច​ជា​កំពូល​តារា​បង្ហាញ​ម៉ូដ Liu Wen និង Su Hei ជា​ដើម​។ តែ​បើ​និយាយ​ពី​អ្នក​ដែល​មាន style ពិសេស​ជាង​គេ​គឺ​គ្មាន​អ្នក​អាច​រំលង​តារា​លេង​ម៉ូដ​ Zhang Shuang Li បាន​នោះ​ទេ។ បើ​ទោះ​ជា​តារា​សម្ដែង​អាយុ ៦១ ឆ្នាំ​នេះ​មាន​វ័យ​ជ្រេ​បន្តិច​មែន​តែ​គេ​មិន​អាច​បដិសេធ​បាន​ទេ​ថា យុវវ័យ​មួយ​ចំនួន​អាច​ដេញ​មិន​ទាន់​លោក​ក៏​ថា​បាន។

 

Zhang Shuang Li កើត​ក្នុង​ឆ្នាំ ១៩៥៤ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និង​ជា​តារា​សម្ដែង​ដែល​មាន​ឈ្មោះ​ល្បី​គួរ​សម។ លោក​កើត​នៅ​ក្នុង​គ្រួសារ​​អ្នក​ក្រ​មួយ​ដែល​នៅ​ពេល​មាន​អាយុ ១៧ ឆ្នាំ លោក​ត្រូវ​ចេញ​ជួយ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ ដោយ​ធ្វើ​ជា​អ្នក​ជីក​រ៉ែ​ម្នាក់។ រហូត​ដល់​មួយ​ទសវត្ស​ក្រោយ​មក​ទើប​លោក​សន្សំ​លុយ​បាន​គ្រប់​គ្រាន់​ដើម្បី​ចាប់​យក​ក្ដី​សុបិន​ជា​តារា​សម្ដែង​របស់​ខ្លួន​បាន។

 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

Shuang Li បាន​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​​ជា​ច្រើន​ប្រភេទ​ពី​បុរាណ​ដល់​សម័យ ពី​កម្សត់​ទៅ​កំប្លែង។ក្រៅ​ពី​ភាព​ល្បី​ឈ្មោះ​ដោយ​បាន​ពី​ការ​សម្ដែង​រឿង តារា​វ័យ ៦១ ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ម៉ូដ​ខោអាវ​របស់​ខ្លួន​ផង​ដែរ។ ស្ទីល​សំលៀក​បំពាក់​របស់​លោក​គឺ​ខុស​ស្រឡះ​ពី​តារា​ដែល​មាន​វ័យ​ស្របាល​នឹង​លោក។ ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​តាម​ទាន់​សម័យ​នេះ​ហើយ​ទើប​ Shuang Li ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា “Nick Wooster ប្រទេស​ចិន” (Nick Wooster គឺ​ជា​អ្នក​លេង​ម៉ូដ​សំលៀក​បំពាក់​តាម​ផ្លូវ​ដ៏​ល្បី​ឈ្មោះ​ខ្លាំង​បំផុត​របស់​អាមេរិក​នៅ​កំឡុង​ឆ្នាំ ១៩៦៩)។

 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ

 Shuang Li ជួប​គ្នា​ជាមួយ Nick Wooster

 

ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សំលៀកបំពាក់ វត្តមាន​របស់ Zhang Shuang Li នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរ​ជាតិ​ធំ​ៗ​​គឺ​មិន​អាច​ខ្វះ​បាន។ អ្នក​រៀបចំ​កម្មវិធី​គឺ​តែង​តែ​រៀប​ចំ​ឲ្យ Shuang Li អង្គុយ​នៅ​កៅអី​ជួរ​មុខ​ជាមួយ​ភ្ញៀវ VIP ដទៃ​ទៀត​ជានិច្ច៕

 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ
 

ក្រឡេក Style ​កាលីប​កប់ស៊េរី​​របស់​លោកតា ៦១ ឆ្នាំ

 

ចុចអាន៖មើល​សម្រស់​ Idol របស់អ្នក​ពេល​អត់​ធ្មេញ​​ទៅ​ជា​យ៉ាងណា?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖បរទេស