​​លីក​​​ដំរីស​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មាន​ប្រាក់​រង្វាន់​ជិត​ ៣ពាន់​ដុល្លារ​ចាប់​ផ្ដើម​ចុង​សប្ដាហ៍​នេះ​​


​​លីក​​​ដំរីស​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មាន​ប្រាក់​រង្វាន់​ជិត​ ៣ពាន់​ដុល្លារ​ចាប់​ផ្ដើម​ចុង​សប្ដាហ៍​នេះ​​

​ការ​ប្រកួត​​បាល់ទាត់​មិន​អាជីព​ដែល​បង្កើត​ឡើង​ដោយ​លីក​ដំរីស ​និង​​មាន​​ប្រាក់​រង្វាន់​រហូត​ជិត៣​ដុល្លារ​អាមេរិក នឹង​ចាប់​ផ្ដើម​បើក​​​​រដូវ​កាល​ថ្មី​ ២០១៥-២០១៦ ​​​នា​ថ្ងៃ​អាទិត្យ​ ទី​២២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ចុង​សប្ដាហ៍​នេះ​​នៅ​ទីលាន​បាល់ទាត់​ដំរីស​។

 

​​លីក​​​ដំរីស​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មាន​ប្រាក់​រង្វាន់​ជិត​ ៣ពាន់​ដុល្លារ​ចាប់​ផ្ដើម​ចុង​សប្ដាហ៍​នេះ​​

 

​លោក ឯក សុវណ្ណដា អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ ​លីក​ដំរីស​បង្កើត​​​រដូវ​កាល​ថ្មី​​មាន​ឈ្មោះ​​ពាន​រង្វាន់​បាល់ទាត់​អគ្គិសនី​កម្ពុជា​២០១៥-២០១៦។ ​​​​ពាន​​រង្វាន់​ខាង​លើ​នេះ​​មាន​ក្រុម​ចូល​រួម​ចំនួន ១០​​​ក្នុង​​នោះ​មាន​ចំនួន ៣​ក្រុម​​​​ទើប​តែ​ចាប់​ផ្ដើម​​ចូល​រួម​រដូវ​កាល​ថ្មី​នេះ​គឺ ​Total, Puokmak និង​ Konkhmer។

 

អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​រូប​នេះ​បន្ត​ថា ការ​ប្រកួត​​ជា​​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ ​៤​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម ៩ប្រកួត​ នឹង​បាន​​លេង​ក្នុង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​។ ​ពេល​វេលា​ប្រកួត​រៀង​រាល់​ថ្ងៃ​សៅរ៍​មាន​មួយ​​ប្រកួត​​ចាប់​ផ្ដើម​ម៉ោង ៤​រសៀល​ និង​ថ្ងៃ​អាទិត្យ​មាន​មាន​ចំនួន​ពីរ​ពេល​ព្រឹក​​​ចាប់​ផ្ដើម​ម៉ោង ៨​ និង​​រសៀល​ចាប់​ផ្ដើម​ម៉ោង២តទៅ។ ​ចំណែក​​​ក្រុម​ដែល​ចូល​រួម​ទាំង​អស់​​ត្រូវ​​​បង់​ថ្លៃ​ចុះ​ឈ្មោះ​ចំនួន ១០០ដុល្លារ​អាមេរិក។

 

​​សម្រាប់​ប្រាក់​រង្វាន់​​​​​ក្រុម​ឈ្នះ​ជើង​ឯក​ទទួល​បាន​ ១ពាន់​ដុល្លារ​អាមេរិក​ ទង់​​អនុស្សាវរីយ​ ១​ពាន​ ១​​បាល់​ ៤​គ្រាប់។ ជើង​ឯក​រង​ទទួល​បាន​ប្រាក់​​រង្វាន់ ៧​​០០ ដុល្លារ​អាមេរិក​ ទង់​​អនុស្សាវរីយ​ ១​​​បាល់ ៣​គ្រាប់។ ចំណាត់​ថ្នាក់​លេខ ​៣​ទទួល​បាន​ប្រាក់​ ៥០០​​ដុល្លារ​អាមេរិក​​ទង់​​អនុស្សាវរីយ​ ១​​​បាល់ ២​គ្រាប់​ និង​​​ចំណាត់​ថ្នាក់​លេខ ៤​ទទួល​បាន​ប្រាក់ ៣០០​ដុល្លារ​អាមេរិក​ទង់​​អនុស្សាវរីយ​ ១​​​បាល់​ ២​គ្រាប់។ ​សម្រាប់​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ នឹង​ទទួល​បាន​ប្រាក់​ ១០០​ដុល្លារ​អាមេរិក​ មេដាយ​១​គ្រឿង​ និង​ស្បែក​ជើង​ ១​គូ​។ ចំណែក​​​​អ្នក​ចាំ​ទី​ល្អ​បំផុត​ទទួល​បាន​ប្រាក់​​រង្វាន់ ១០០​ដុល្លារ​អាមេរិក​​​មេដាយ​​១​គ្រឿង និង​ស្រោម​ដៃ​មួយ​សម្រាប់ ដែល​សរុប​​ប្រាក់​រង្វាន់​ជិត ៣ពាន់​ដុល្លារ​អាមេរិក​៕

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​​​​​​​