ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក


ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

​​ការសិក្សា​​​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សន្ទស្សន៍​ភេរវកម្ម​ពិភពលោក (Global Terrorism Index) បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​​ថា ​ចំនួន​​មនុស្ស​ដែល​ត្រូវ​ក្រុម​ភេរវករ​សម្លាប់​សរុប​ទាំង​អស់​​មាន ៣២៦៥៨​នាក់ ​នៅ​ជុំវិញ​ពិភព​លោក​ក្នុង​​ឆ្នាំ​២០១៤ ​ពោល​គឺ​​កើន​ឡើង ​៨០% ធៀប​នឹង​ឆ្នាំ ២០១៣​។

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​​និយាយ​ថា ​​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និង​នីហ្សេរីយ៉ា ​ត្រូវ​បាន​សម្លាប់​រង្គាល​កាល​ពី​ឆ្នាំ​មុន ​ខណៈ​ការ​វាយ​ប្រហារ​​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ ​ជា​សញ្ញា​​ហូរ​ចូល​នៃ​ភេរវកម្ម​​ទៅកាន់​អឺរ៉ុប​​។

 

​វិទ្យាស្ថាន​សន្តិភាព និង​សេដ្ឋកិច្ច (IEP) ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​បាន​បង្ហាញ​តួលេខ​នេះមុន​​ការ​វាយ​ប្រហារ​នៅ​ប៉ារីស ​បាន​បង្ហាញ​ឲ្យ​ឃើញ​​ថា​​ក្រុម​ជ្រុល​និយម​ ISIS ឥឡូវ​​បាន​​ចូល​​​រៀប​ក្បួន​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ និង​ស្មុគស្មាញ​នៅ​​អឺរ៉ុប។ ​

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

ចំណែក​នាយក​ប្រតិបត្តិ IEP ​ថ្លែង​ថា ​ភេរវកម្ម​​​កំពុង​កើន​ឡើង​សន្ទុះ​​​​​ទៅមុខ​ មិន​ធ្លាប់​មាន​ពីមុន​។ ក្រុម​ភេរវករ ដែល​ពិភពលោក​​កំពុង​ព្រួយ​បារម្ភ​មាន ISIS, បូកូហារ៉ាម និង​ អាល់កៃដា​ជាដើម។

 

រីឯ​​ប្រទេស​ដែល​​ប្រឈម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្លាំង​ជាងគេ​ទាំង​១០មាន អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, ស៊ីរី, ឥណ្ឌា, យេមែន, សូម៉ាលី, លីប៊ី និង​ថៃ។​ ​ប្រទេស​​ទាំង៥ លើ​គេ​​ មាន​ភេរវកម្ម​ស្មើនឹង ៧៨% ​នៃ​អ្នក​ស្លាប់​​​ឆ្នាំ ២០១៤ ដូច​ទិន្នន័យ​ខាង​លើ៕

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

ត្រឹម​១ឆ្នាំ​ ចំនួន​​មនុស្ស​ស្លាប់​​​ដោយ​​​សារ​​​ភេរវកម្ម​​​កើន​ឡើង​៨០%​ ​ទូទាំង​ពិភពលោក

 

ចុចអាន៖ គោល​ដៅ​ ISIS អាច​វាយ​​ប្រហារ​​នៅ​​​អង់គ្លេស​​ថ្ងៃ​គ្រីសម៉ាស

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ dailymail