​ការវាយដំ ឬ​ជេ​រស្តី អាច​ធ្វើឲ្យ​កុមារ កាន់តែ​រឹងរូស និង​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​

​ការវាយដំ ឬ​ជេ​រស្តី អាច​ធ្វើឲ្យ​កុមារ កាន់តែ​រឹងរូស និង​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​

​ពេល​កូន​បោក​បែក​ទូរស័ព្ធ iPhone 6 ដែល​អ្នក​ទើបនឹង​ទិញ តើ​អ្នក​នឹងធ្វើ​អ្វី​? ពេល​កូន​យំ​រករឿង ដោយ​មិន​ដឹង​មូលហេតុ តើ​អ្នក​នឹងធ្វើ​អ្វី​?

​ពិតណាស់ អារម្មណ៍​ខឹង​មួយ​ឆាវ អាច​ធ្វើឲ្យ​ឪពុក​ម្តាយ​ភាគច្រើន ទប់​អារម្មណ៍​មិនបាន ក៏​យក​ដៃ​ដែល​ធ្លាប់​ថ្នាក់​ថ្នមកូន វាយ​កូន​ពីរ​បី​ដៃ ដើម្បី​រំសាយកំហឹង ក៏មាន​ដែរ​។ ប៉ុន្តែ មួយសន្ទុះ​ក្រោយមក ទើប​ឪពុកម្តាយ​នឹក​សោកស្តាយ​។​

​ជា​ការពិត​ណាស់ ខួរក្បាល​កូនក្មេង គឺជា​ក្រដាស​ស​ស្អាត មិន​ចេះ​ធ្វើ​អ្វី ក្រៅពី​លេង​នោះទេ ដូច្នេះហើយ អ្នក​មិនគួរណា​ខឹង ឬ​ស្តីបន្ទោស​ឲ្យ​កូន​នោះ​ទេ​។​
​ការស្តីបន្ទោស ឬ​វាយដំ​កូន អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ទាំង​ពាក្យសំដី និង​អាកប្បកិរិយា​។​

​កូនក្មេង ដែល​ត្រូវបាន​ឪពុក​ម្តាយ​ស្តីបន្ទោស ឬ​វាយដំ នៅ​អាយុ​ក្រោម ៥ ឆ្នាំ ច្រើន​តែ​មិនសូវ​ចេះ​និយាយស្តី មិនសូវ​មាន​សកម្មភាព​ច្រើន និង​ចេះ​តែ​ចង់​នៅ​ម្នាក់ឯង​។​

​ជាមួយគ្នា​នេះ​ផង​ដែរ កូនក្មេង អាច​នឹង​កែប្រែ​អត្ត​ច​រឹត​ទាំងស្រុង នៅពេល​គេ​ធំ​ឡើង​។ គេ​អាច​ក្លាយជា​មនុស្ស​ស្ងប់ស្ងាត់ ឬ​ផ្ទុយ​ពីនេះ គឺ​មាន​កំហឹង កាច​សាហាវ និង​គួរឲ្យខ្លាច​។​

​យ៉ាងណាមិញ កូនក្មេង ត្រូវការ​ការ​ថ្នាក់ថ្នម ការ​មើលថែ និង​ចង់​ស្តាប់លឺ តែ​ពាក្យ​ពិរោះៗ​ប៉ុណ្ណោះ មានន័យ​ថា ស៊ី​ត្រជាក់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។