IDF ៖ “​រៀងរាល់ ៦ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​”

IDF ៖ “​រៀងរាល់ ៦ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​”

​ថ្ងៃទី ១៤ វិច្ឆិកា គឺជា​ទិវា​ជំងឹ​ទឹកនោម​ផ្អែម​អន្តរជាតិ (WDD) ដែល​មាន​ប្រទេស​ជាង ១៦០ លើ​សកលលោក បាន​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​រួម​គ្នា​ពិភាក្សា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម។ ទិវា​នេះ​ត្រូវបាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ១៩៩១ មកម្ល៉េះ​។

ប្រធានបទ​សំខាន់ ដែល​គេ​លើកយក​ពិភាគ្សា ក្នុង​ឆ្នាំ ២០១៥ នេះ គឺ​ផ្តោត​ទៅលើ “​របប​អាហារ​ផ្តល់​សុខភាព គឺជា​គន្លឹះ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​”​។​

​ចំណុច​សំខាន់ ដែល​គួរឲ្យកត់សម្គាល់ និង​ភ្ញាក់ផ្អើល នៅក្នុង​ស​ន្និសិទ​នេះ ៖
-​    ​រៀងរាល់ ៦ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​នៅក្នុង​ឆ្នាំ ២០៤០ មនុស្ស​ប្រមាណ​ជា ៦៤០ លាន​នាក់ អាច​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​

-​    ​ទារក​ម្នាក់ ក្នុងចំណោម ៧ នាក់ នឹង​ទទួលរង​ផលប៉ះពាល់ ដោយសារ​ម្តាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​មនុស្ស​វ័យ​ជំទង់​ម្នាក់ ក្នុងចំណោម ១១ នាក់ មាន​ជំងឺ​ទឹកនោម​ផ្អែម (៤១៥​លាន​នាក់​)

IDF ៖ “​រៀងរាល់ ៦ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​”
-​    ​នៅ​ទ្វីប​អា​ហ្រិ​ច មនុស្ស​ច្រើន​ជាង ២/៣ កំពុង​មាន​ជំងឺ​ទឹក​ផ្អែម ដោយ​មិន​បានដឹងខ្លួន​
-​    ​អឺរ៉ុប ជា​ប្រទេស​ដែល​មាន​កុមារ កើត​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ១ ច្រើនជាងគេ​
-​    ​១/៤ នៃ​ទារក​ដែល​កើតមក ត្រូវ​បាន​រង​ឥទ្ធិពល នៃ​បញ្ហា​ជាតិ​ស្ករ​ខ្ពស់ អំឡុង​ពេល​ម្តាយ​ពរ​ពោះ នៅក្នុង​ទ្វីប​អាស៊ី​ខាងត្បូង​-​ខាងកើត​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។