បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់ ថ្នាំញៀន

បាត់ដំបង៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួន កាលពីវេលា១៧និង៣០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តរំដួល ចំណុចក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង និងខេត្តបាត់ដំបង។

លោកស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលា១៧និង៣០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តរំដួល ចំណុចក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង សមត្ថកិច្ច ជំនាញយើង បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ សន ចិន្តា ហៅ វែនតា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអ្នកលក់ចែកចាយថ្នាំញៀន រួមទាំងវត្ថុតាងម៉ាទឹកកក២ថង់តូច ស្មើនិងទម្ងន់១.២១ក្រាម និងសម្ភារៈមួយចំនួនទៀត នាំយកមកសាកសួរ។ ជនសង្ស័យនិងបក្ខពួក បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀន ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់ ថ្នាំញៀន