ស្រាវជ្រាវ ករណីឃាតកម្ម ដែលជន មិនស្គាល់មុខ បាញ់សម្លាប់ មន្ត្រីយោធា ឈានដល់ចាប់ខ្លួន បានជនដៃដល់

បាត់ដំបង៖ ក្រោយពីមានការតាមដាន ស្រាវជ្រាវរបស់សម្ថកិច្ចនគរបាល អស់រយ:ពេល០៦ថ្ងៃមកនេះ ករណីឃាតកម្មបាញ់សម្លាប់ មន្ត្រីយោធាម្នាក់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចចាប់បានជនដៃដល់ហើយ។

ប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា កាលពីរវេលាម៉ោង១៨និង៤០នាទី  ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រោយស្នាក់ការ ភូមិភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់អាវុធខ្លី មិនស្គាល់ម៉ាក ចូលទៅលប ធ្វើសកម្មភាពបាញ់ចំនួន ១គ្រាប់ ទៅលើជនរងគ្រោះ ចំក្បាលពីក្រោយផ្នែកខាងស្តាំ ធ្លុះទៅក្រោមត្រចៀកខាងឆ្វេង និងធ្លុះពីកំភួនដៃទៅ កែងដៃឆ្វេង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅ និងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ លី ឈុន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធជនរងគ្រោះឈ្មោះ សឿន ស៊ីវន អាយុ ៣៧ឆ្នាំ មានកូន៣នាក់ ស្រី១នាក់ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។ ខណៈពេលថ្ងៃកើតហេតុ ប្រពន្ធ និងកូនជនរងគ្រោះមិននៅផ្ទះនោះទេ។

ក្រោយពីមានកិច្ចសហការ ជាមួយនាយទាហានរបស់កងពលលេខ៥៣ រួចមក សមត្ថកិច្ចយើងឈានដល់ធ្វើការនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យជាជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រើអាវុធខ្លី បាញ់សម្លាប់ជនរងគ្រោៈពិតប្រាកដមែន ដោយសារតែស្នេហាត្រីកោណ។  

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោៈ លី លឿន ភេទប្រុស អាយុ៥១ឆ្នាំ មានមុខងារជា មេបញ្ជារការរងគ២ ឈរជើងនៅចំណុចភ្នំកេះ នៃវរសេនាតូច៥៣៤ ចំណុះឱ្យកងពលលេខ៥៣។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបន្ថែម នៅអធិការដ្ឋាននគបាលស្រុកភ្នំព្រឹក និងកសាងសុំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅមកស្នងការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ស្រាវជ្រាវ ករណីឃាតកម្ម ដែលជន មិនស្គាល់មុខ បាញ់សម្លាប់ មន្ត្រីយោធា ឈានដល់ចាប់ខ្លួន បានជនដៃដល់

ស្រាវជ្រាវ ករណីឃាតកម្ម ដែលជន មិនស្គាល់មុខ បាញ់សម្លាប់ មន្ត្រីយោធា ឈានដល់ចាប់ខ្លួន បានជនដៃដល់

ស្រាវជ្រាវ ករណីឃាតកម្ម ដែលជន មិនស្គាល់មុខ បាញ់សម្លាប់ មន្ត្រីយោធា ឈានដល់ចាប់ខ្លួន បានជនដៃដល់