កូនត្រីឆ្តោ រាប់ម៉ឺនក្បាល ត្រូវបានគេលួចចិញ្ចឹម នៅតាមស្រះជាច្រើន ក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កូនត្រីឆ្តោរាប់ម៉ឺនក្បាល ត្រូវបានឈ្មួញជនជាតិវៀតណាម និងឈ្មួញជនជាតិខ្មែរ ដាក់ចិញ្ចឹមនៅតាមស្រះជាច្រើន ក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ការចិញ្ចឹមកូនត្រីឆ្តោរាប់ម៉ឺនក្បាល នៅតាមស្រះក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ គឺបានកើតមានជាយូរឆ្នាំមកហើយ ហើយការចិញ្ចឹមកូនត្រីឆ្តោនៅទីនោះ ភាគច្រើនគឺគេប្រើប្រាស់កូនត្រីចម្រុះគ្រប់ប្រភេទ ដែលគេបានមកពីការនេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ នៅក្នុងបឹងទន្លេសាប យកមកសម្រាប់ធ្វើជាចំណីជាប្រចាំថ្ងៃ។
បើតាមការអះអាងពីម្ចាស់ស្រះ រកស៊ីចិញ្ចឹមកូនត្រីឆ្តោម្នាក់ នៅក្នុងភូមិទី៤នោះ បាននិយាយថា ការចិញ្ចឹមកូនត្រីឆ្តោសព្វថ្ងៃនេះ ភាគច្រើនគឺគេ ប្រើកូនត្រីចម្រុះគ្រប់ប្រភេទ ដែលទិញពីកម្មករនេសាទ បានមកពីបឹងទន្លេសាប ដែលដឹកតាមរ៉ឺម៉កម៉ូតូ ដោយគាត់ទិញក្នុងតម្លៃ១គីឡូក្រាម ជាង១០០០រៀលឯណោះ ហើយសរុបនៃការចំណាយ លើចំណីឲ្យវាស៊ីក្នុងមួយថ្ងៃៗ មិនតិចជាង៥០សិបម៉ឺនរៀលនោះទេ។

គួររំលឹកថា កន្លងមកករណីលួចចិញ្ចឹមកូនត្រីឆ្តោនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្លាប់ចេញប្រកាសហាមឃាត់ ពីព្រោះត្រីឆ្តោវាស៊ីចំណីកូនត្រីចម្រុះគ្រប់ប្រភេទ ម៉្លោះហើយភាពហិនហោចនៃពូជត្រី វានឹងបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងបឹងទន្លេសាបជាក់ជាមិនខានឡើយ៕