អភិបាលខេត្ត​កោះកុង ចុះ​ពិនិត្យមើល​ស្តង់​តាំងពិព័រណ៍​មិត្តភាព​ក​ម្ពុ​ជា ថៃ អបអរ​បុណ្យអុំទូក​

កោះកុង: លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៥ រួម​នឹង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត បាន​ចុះ​ត្រួត​ពិនិត្យមើល​ស្តង់​តាំងពិព័រណ៍​មិត្តភាព​ក​ម្ពុ​ជា ថៃ ដែល​រៀបចំ​តម្លើង​នៅតាម​ដងផ្លូវ និង​សួនច្បារ​មុខ​សាលា​ខេត្តកោះកុង​ថ្មី​។​
​    ​
​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ជាម​ន្រី្ត​
​សម្របសម្រួល​ការតាំង​ពិព័រណ៍​ថ្នាក់​ខេត្ត បាន​ប្រាប់​គេហទំព័រ CEN ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ម​ន្រី្ត​ទទួល​ផ្នែក​សន្តិសុខ ត្រូវ​ធើ្វ​យ៉ាងណា​​យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​ឲ្យ​បានល្អ​។​
​    ​
​លោក សុវណ្ណ ប៊ុនធឿន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​តា​មង​ពិព័រណ៍​មិត្តភាព​កម្ពុជា​ថៃ មាន​រយៈពេល ៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២២ រហូតដល់​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៥ ដោយមាន​ស្តង់​លក់ទំនិញ​ចំនួន ២១០ ស្តង់ និង​មានការ​ចូលរួម​ពី​សំណាក់​អាជីវករ មកពី​កម្ពុជា និង​ថៃ​៕​