ឃាត់​ខ្លួ​ជនសង្ស័យ​២​នាក់​នៅមុខ​ផ្សារ​សុរិយា​ម៉​ល ពីបទ​ចែកចាយ​គ្រឿងញៀន​

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​១៨ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់  ករណីចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​លេខ​៥១ មុខ​ផ្សារ​សុរិយា​ម៉​ល ក្នុង​សង្កាត់ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ ពេជ្រ ប៊ុន​ធី ហៅ បុត្រ ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​ម្ចាស់​ម៉ូតូ​)​និង​ទី​២-​ឈ្មោះសៀវ ភារ​ម្យ ហៅ​អា​គោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​សំណង់សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក អ្ន​ទាំង​២​នេះ​ជា​មុខសញ្ញា​​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ម្តុំ​ផ្សារ សូរិយា​ម៉​ល​នេះ​។​

​បើតាម​មន្ត្រី​កងរាជអាវុធហត្ថ ខណ្ឌ​បាន​ឲ្យ​ដឹងថា ក្រោយពី​ឃាត់ខ្លួន កម្លាំង​បានដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ហៅ ម៉ា​ទឹក​ក​ចំនួន​២​កញ្ចប់​តូច​, ម៉ូតូ​១គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី លេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1C-3947​និង​ទូរស័ព្ទចំនួន​២​គ្រឿង​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ថ្នាំ​ទាំង​២កញ្ចប់​នេះ​ពួកគេ​ទិញ​ពី​ប្លុក​ភូមិ​ត្រពាំង​ឈូក មុខ​ពេទ្យ​លោកសង្ឃ​ពី​ឈ្មោះ រ៉ាក្នុងតម្លៃ​៤៥​ដុល្លារ ហើយ​យកមក​លក់​បន្ត​ឲ្យ​ឈ្មោះ វុ​ធ នៅមុខ​ផ្សារ​សុរិយា​ម៉​ល ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​រៀបចំ កសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី ឲ្យ​ចាត់ការ​តាមច្បាប់​៕​

ឃាត់​ខ្លួ​ជនសង្ស័យ​២​នាក់​នៅមុខ​ផ្សារ​សុរិយា​ម៉​ល ពីបទ​ចែកចាយ​គ្រឿងញៀន​