លោកប្តីយកកំា​ភ្លើងកែច្នៃមកដុសលាង​ រាកៃត្រូវចំដើម​ទ្រូងប្រពន្ឋស្លាប់

ខេត្តរតនគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បាន​យកកំាភ្លើងកែច្នៃ​ដុសលាងសំអាត​ ភ្លាត់ស្នៀត​រាកៃ​ផ្ទុះបណ្តាល​ឲ្យ​ត្រូវ​ចំ​ដើមទ្រូង​​ប្រពន្ឋស្លាប់ភ្លាមៗ​តែម្តង ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោងប្រមាណ៨យប់ថ្ងៃទី១៨ វិច្ឆិកា ២០១៥ ​នៅក្នុងតំបន់ដាច់ស្រយាល ​ស្ថិតក្នុងភូមិចាអ៊ុងកៅ​ ឃុំចាអ៊ុង​ ស្រុកអូរជុំ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅថ្ងៃទី១៩វិច្ឆិកានេះ ​សមត្ថកិច្ចកំពុង​ចុះស្រាវជ្រាវនិងឃាត់ខ្លួន​ប្តីមិនទាន់ស្គាល់​អត្តសញ្ញាណរូបនោះ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕