ឈិ​ត សុជាតា ស្នើសុំ​ចិត្ត​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​វាយប្រហារ​នាង​

Sanofi

​ក្រោយ​ការចេញផ្សាយ​របស់​ទស្ស​នាវ​ដ្ដី «​ប្រជាប្រិយ​» ដែល​ដាក់​ចំណងជើង​ថា «​ឈិ​ត សុជាតា បង្ហើរ​សម្ដី​ប្លែកៗ​» នោះ​រួចមក​, មិនបាន​ប៉ុន្មាន​ម៉ោង​ផង តារា​សម្ដែង ក៏ដូចជា​ពិ​ធិ​ការិនី​ទូរទស្សន៍​រូបនេះ បានបង្ហាញ​ពី​ចម្ងល់​របស់ខ្លួន ដែល​ឆ្ងល់​សែន​ឆ្ងល់​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Soung Sichan ។​


​សិល្បការិនី​វ័យក្មេង សម្រស់​បាន​រូបនេះ បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង ក្រោយ​ពេលដែល​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Soung Sichan បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «I never like her» ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ខ្ញុំ​មិនដែល​ចូលចិត្ត​នាង​ឡើយ​» ដែល​សម្ដី​បែបនេះ បានធ្វើ​ឲ្យ សិល្បការិនី ឈិ​ត សុជាតា តប​ទៅវិញ​ថា «​ខ្ញុំ​ឆ្ងល់​ណាស់ ឆ្ងល់​ចំពោះ​ម្ចាស់ account ឈ្មោះ Soung Sichan តើ​ខ្ញុំ​បានធ្វើ​អី្វ​អោយ​គាត់​ឈឺចាប់ ឬ ធ្វើ​អ្វី​ខុសឆ្គង​ចំពោះ​គាត់ បានជា​គាត់​ប្រើពាក្យ​បែបនេះ ចំពោះ​ខ្ញុំ​? សូម​ប្រើ​ភាសា​ក្នុង​ការនិយាយ ឬ សរសេរ​របស់​អ្នក​ក្នុង​សេចក្តីថ្លៃថ្នូរ និង សុជីវធម៌ ព្រោះ​សំដី​សរជាតិ មាយា​ទសរ​ពូជ​» ។​


​សូមបញ្ជាក់ថា បើតាម​ការបញ្ជា​ក់រប​ស់ ឈិ​ត សុជាតា សម្ដី​ប្លែកៗ​របស់​នាង​នោះ គឺ​ចង់​សំដៅ​ដល់ ចម្ការ​ស្វាយ​របស់​ឪពុក​នាង​ស្ទើរ​មួយ​ចម្ការ​ត្រូវ​កាប់​ចោល ព្រោះ​ដង្កូវឌួង​ស៊ី​គល់​ស្វាយ ដែល​ដើម​ស្វាយ​ទាំងនោះ​ដាំ​បាន ១២ ឆ្នាំ​ហើយ ហើយក៏​ជាដើម​ស្វាយ​ដែល​នាង​បាន​ដាំ​ជាមួយនឹង ម្ដាយ​របស់​នាង​កាលដែល​ម្ដាយ​នាង​នៅរស់​ផងដែរ ៕ ខេមរា​

Related