វេទិកា​កសិករ​ស្ត្រី​ថ្នាក់​ក្រោម​ជាតិ​ស្តី​ពី​ស្ត្រី​ក្នុង​វិ​ស​យ័​កសិកម្ម

ខេត្តកំពត​ ៖ ដើម្បី​ចែករំលែក​ដល់​ការ​យល់​ដឹង​របស់​ស្ត្រី​ជុំវិញ​វិ​ស័យកសិកម្ម​អស់​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​១៩​ វិច្ឆិកា ​២០១៥​នេះ​ នៅ​ក្នុង​សាល​ប្រជុំ​សណ្ឋាគារ​មិត្តភាព​ក្រុង​កំពត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​មាន​បើក​វេទិកា​សិក្ខាសាលា​មួយ ស្តី​ពី​វេទិកា​កសិករ​ស្ត្រី​ថ្នាក់​ក្រោម​ជាតិ​ក្នុង​វិ​ស​យ័​កសិកម្ម​ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​១១៥​នាក់ មក​ពី​ខេត្ត​៤​ មាន  ខេត្តកំពត​, ខេត្ត​កែប​, ខេត្ត​ព្រ​ស៊ី​ហ​នុ​ និង​ខេត្តកោះកុង ។

សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​របស់​អង្គការ Action aid និង​អង្គការ​OXfam និងមានការ​សហការ​រៀបចំ​ដោយ​អង្គកា​រ CWDCC , CEDAC , OREDA , SCW, CCFC , NGOforum​ ​​សហការ​ជាមួយ​ក្រុមការងារ​ប្រម៉ា​ញ់​ និង​នេសាទ​ផង​ដែរ​។   

អង្គ​វេទិកា​សិក្ខាសាលា​ដែល​ប្រព្រឹត្ត​នា​ពេលនោះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក​ជំទាវ យូ​ សុ​គ​ន្ឋ​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថា​ប​ន័​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​។

គោលបំណង​សំខាន់​ក្នុង​វេទិកានោះ ​​គឺ​ផ្តោត​លើ​បី​ចំណុ​ច​សំខាន់​គឺ ទឹក​, ទុន ​និង​ទីផ្សារ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​