ផ្ទុះ​ជ​ម្លោះ​ជា​មួយ​ក្មេ​ង​ស្ទា​វ​ទា​ញ​កាំ​ភ្លើ​ង​បា​ញ់​​ចំ​​នួន ៦​គ្រា​ប់ ត្រូ​វ​ចំ​ជើ​ង​រ​បួ​ស​ធ្ង​ន់​ម្នា​ក់​

ភ្នំពេញ៖  បុ​រស​ម្នា​ក់​ដែ​ល​គេ​មិ​ន​ស្គា​ល់​ អត្ត​ស​ញ្ញា​ណ​ឈ្លោះ​ជា​​មួ​យ​នឹ​ង​ក្រុ​ម​ក្មេ​ង​ស្ទា​វ រហូ​ត​ដ​ល់​ថ្នា​ក់​ផ្ទុះ​អា​វុ​ធ​ ចំ​នួ​ន ៦​គ្រាប់ រ​បួស​ធ្លា​យ​ជើ​ង​យុ​វ​ជ​ន​ម្នា​ក់​ និង​បាន​នាំ​គ្នា​រ​ត់​គេ​ច​ខ្លួ​ន​បា​ត់​អស់ ។ ស​មត្ថ​កិច្ច​មូ​ល​ដ្ឋា​ន​ប្រាប់​ថា​ ហេ​តុ​កា​រ​ណ៍​នេះ ​បាន​កើ​ត​ឡើ​ង​នា​ម៉ោ​ង​ ២០​និ​ង​២​០​នា​ទី យ​ប់​ថ្ងៃ​ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ចំ​ណុ​ច​ផ្លូ​វ​រ​ថ​ភ្លើង​ភូមិ ២ ស​ង្កា​ត់​ស្រះ​ចក ខ​ណ្ឌ​ដូ​ន​ពេ​ញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើមាន បុរសម្នាក់ អាយុជាង៣០ឆ្នាំ មានសៀត អា​យ​កូ​ម នៅ​ចង្កេះ​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក​​សេ ១២៥ ព​ណ៌​ក្រ​ហ​ម​ពេ​ល​ជិះ​ម​ក​ឈ​ប់​ក​ន្លែ​ង​កើ​ត​ហេ​តុ​ ក៏​មា​ន​ទំ​នា​ស់​ ពា​ក្យ​សំ​ដី ជា​មួយ​ក្មេ​ង​ស្ទា​វ​ប្រ​ហែ​ល ០​៥​នា​ក់ ហើ​យ​ក្រុ​ម​ក្មេ​ង​ស្ទា​វ​ទាំ​ង​នោះ​ បា​ន​យ​ក​ដា​វ​កា​ប់​លើ បុ​រ​ស​ម្នា​ក់​នោះ​ ប​ណ្តា​ល​ឲ្យ​រ​ង​រ​បួ​ស ស្រា​ប់​តែ​បុ​រ​ស​នោះ បា​ន​ដ​ក​កាំ​ភ្លើ​ង បាញ់​ត្រូ​វ​ជ​ន​ស​ង្ស័យ​ឈ្មោះ​ សាល ត្រូវ​ចំ​ជើ​ង​ ហើ​យ​ ក៏​រត់​គេច​ខ្លួន​ទាំង​ស​ង​ខា​ង​បាត់​តែ​ម្តង ។ ក្រោយកើតហេតុ ក្រុមជនបង្ក បានបន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ពណ៌ក្រហម ពាក់ស្លាកលេខ […]