របៀប​ងាយ​ៗ​ក្នុង​ការ​ឆ្កឹះ​​និង​ប្ដូរ​ពណ៌​​សក់​​បាន​ជា​រៀងរាល់​ថ្ងៃ​

របៀប​ងាយ​ៗ​ក្នុង​ការ​ឆ្កឹះ​​និង​ប្ដូរ​ពណ៌​​សក់​​បាន​ជា​រៀងរាល់​ថ្ងៃ​

មួយ​រយៈ​ចុងក្រោយ​​ ការ​លេង​ម៉ូដ​ឆ្កឹះ​ពណ៌​សក់​ចម្រុះ​កំពុង​ពេញ​និយម​សម្រាប់​មិត្ត​​នារី​ៗ​សម័យ​ថ្មី​។ ជា​ទូទៅ​នារី​ៗ​តែង​ឆ្កឹះ​ពណ៌​សក់​ដោយ​ប្រើ​ថ្នាំ​​លាប​សក់ ប៉ុន្តែ​ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​វិធី​ឆ្កឹះ​ពណ៌​សក់​បែប​ងាយ​ៗ​​បាន​នៅ​ផ្ទះ​និង​អាច​ប្ដូរ​ពណ៌​បាន​ជា​រៀងរាល់​ថ្ងៃ។

 

@ ឧបករណ៍​ដែល​ត្រូវ​មាន៖

 

– ដី​ស​ពណ៌​សម្រាប់​លាប​សក់
– Spray បាញ់​ការពារ​សក់
– ម៉ាស៊ីន​ផ្លុំ​សក់
– ម៉ាស៊ីន​កៀប​សក់​
​​​- Spray បាញ់​ឲ្យ​សក់​រឹង

 

@ វិធី​ធ្វើ៖​

 

– ជំហាន​ដំបូង​ ចាប់​សក់​ជា​ដុំ​តូច​ឬ​ធំ​តាមដែល​អ្នក​ចង់​បាន ហើយ​បាញ់Spray បាញ់​ការពារ​សក់​ល្មម​​ដើម្បី​ថែរក្សា​សក់​និង​ងាយ​ឲ្យ​សក់​ចាប់​ពណ៌​បាន​ល្អ។
– ជំហាន​ទី​២ ជ្រើស​ដី​ស​ពណ៌​ដែល​អ្នក​ចង់​បាន​មក​អូស​លើ​សក់​ពី​លើ​ចុះ​ក្រោម​។
– ជំហាន​ទី​៣ យក​ក្រាស់​មក​សិត​ថើៗ​​ ដើម្បី​ឲ្យ​សក់​រៀបរយ​ បន្ទាប់​មក​ផ្លុំ​សក់​ឲ្យ​ស្ងួត​និង​កៀប​វា​ថ្នម​ៗ​ក្នុង​កម្ដៅ​ទាប។
– ចុង​ក្រោយ បាញ់​​Spray បាញ់​ឲ្យ​សក់​រឹង​​ក្នុង​កម្រិត​បន្តិច​បន្តួច​ជា​ការ​ស្រេច។ ដីស​ពណ៌​លាប​សក់​នេះ​ពេល​ដែល​អ្នក​កក់​សក់​វា​នឹង​បាត់​ដោយ​ឯកឯង។

 

កុំ​ចាំ​យូរ អនុវត្តន៍​តាម​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

​​​​​

ចុចអាន៖វិធី​លេង​ពណ៌​សក់​ចម្រុះ​ដោយ​ប្រើ​កូល័រ​ផាត់​ភ្នែក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ youtube